ថ្ងៃស្អែកនេះអាយស៊ីស៊ី អង្គរ នឹងបើកកិច្ចប្រជុំបច្ចេកទេសលើក៣៥ និងកិច្ចប្រជុំពេញអង្គលើកទី២៨ នៅខេត្តសៀមរាប

0

សៀមរាប៖គណ:កម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារនិងអភិវឌ្ឍរមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរហៅកាត់ថា (អាយស៊ីស៊ី-អង្គរ) នឹងបើកកិច្ចប្រជុំបច្ចេកទេសលើកទី៣៥ និងកិច្ចប្រជុំពេញអង្គលើកទី២៨របស់ខ្លួននៅថ្ងៃទី២៤ដល់២៥ ខែមីនា ឆ្នាំ២០២២ នាសណ្ឋាគារសូហ្វីតែល អង្គរភូគីត្រា ខេត្តសៀមរាប។

កិច្ចប្រជុំអាយស៊ីស៊ី-អង្គរ នឹងប្រារព្ធឡើងក្រោមអធិបតីភាព លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា រួមនឹងសហប្រធានគណ:កម្មាធិការអន្តរជាតិអាយស៊ីស៊ី-អង្គរ ឯកឧត្ដម ឯកអគ្គរដ្ឋរាជទូត ឯកអគ្គរដ្ឋទូត ជប៉ុននិងបារាំងប្រចាំកម្ពុជា៕