នារីវ័យក្មេងម្នាក់ត្រូវរថយន្តសាំងយ៉ុងព្រលះម៉ូតូពីក្រោយបណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់

0

ខេត្តបាត់ដំបង: នារីវ័យក្មេងម្នាក់ បានស្លាប់យ៉ាងណាណោចអាធ័មបំផុត ខណ:កំពុងជិះម៉ូតូ ក៏ត្រូវរថយន្តដែលបើកលឿនមកបុកពីក្រោយទាំងកម្រោលតែម្តងករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៥៩ ចន្ន្លោះបង្គោលគីឡូលេខ ៩៦-៩៧ ស្ថិតក្នុងភូមិអូរចម្លង ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង៩ និង ៤០ នាទី ព្រឹក។ករណីគ្រោះថ្នាក់ចរាចរណ៍ នេះដែរបានកើតឡើង រវាងរថយន្ត និង ម៉ូតូអូសរឺម៉ក ក្នុងទិសដៅស្របទិសគ្នាពីត្បូងទៅជើង ដោយរថយន្តម៉ាកសាំយ៉ុង ព៌ណទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2J-5197 អ្នកបើកបរមិនស្គាល់ អត្តសញ្ញាណ រត់គេចពីកន្លែងកើតហេតុ ជាមួយនិង ម៉ូតូអូសរឺម៉កម៉ាកMD ពណ៌ក្រហម (គ្មានស្លាកលេខ) បើកបរដោយឈ្មោះ ស្រស់ ភេទស្រី អាយុ២២ឆ្នាំ រស់នៅភូមិដីក្រហម ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង (ស្លាប់នៅកន្លែងកើតហេតុ)។

បើតាមការអះអាងពីសមត្ថកិច្ចជំនាញបានបញ្ជាក់ថាមូលហេតុដោយសារតែរថយន្តបានប្រើប្រាស់ល្បឿន លឿន ទើបបណ្តាលអោយបុកម៉ូតូដែលនៅខាងមុខហើយបានអូសធ្លាក់ផ្លូវតែម្តង។បច្ចុប្បន្នសមត្ថកិច្ចបានយកម៉ូតូនិងរថយន្តទៅរក្សាទុកនៅកន្លែងអធិការដ្ឋាននគរបាលស្រុកកំរៀងជាបណ្តោះអាសន្ន រង់ចាំប្រគល់ទៅអោយទៅចរាចរណ៍ខេត្ត ៕ អត្ថបទ: ព្រាប.ស