ដើម្បីចូលរួមចំណែកកាត់បន្ថយអត្រាស្លាប់របួសនិងពិការ ដោយសារគ្រោះថ្នាក់ចរាចរណ៍

0

សៀមរាប៖ មន្រ្តីការងារយុវជនសាខា និងអ្នកស្ម័គ្រចិត្ត កាកបាទក្រហមកម្ពុជា សង្កាត់ទឹកវិល ក្រុងសៀមរាប បានចុះអប់រំផ្សព្វផ្សាយ សុវត្ថិភាពចរាចរណ៍ និងពិការភាព ចំនួន១វគ្គ នៅសាលាបឋមសិក្សា សៀង ណាំ សណ្តាន់ សង្កាត់ទឹកវិល ក្រុងសៀមរាប ដែលមានសិស្សានុសិស្ស ចូលរួមសរុបចំនួន ៣៥នាក់ ស្រី ២០ នាក់ ក្នុងគោលបំណងចូលរួមចំណែកកាត់បន្ថយអត្រា ស្លាប់ របួស និងពិការ ដោយសារគ្រោះថ្នាក់ចរាចរណ៍និងក្រើនរម្លឹកដល់ប្រជាពលរដ្ឋប្រើប្រាស់ផ្លូវថ្នល់ដោយគោរពតាមគំនូសសញ្ញាចរាចរណ៍ ដូចជាផ្លូវ ល្បឿនលឿន ផ្លូវល្បឿនយឺត ផ្លូវម៉ូតូ និងផ្លូវថ្មើជើង ហើយបើកបរម៉ូតូ ត្រូវពាក់មួកសយវត្ថិភាពឲ្យបានត្រឹមត្រូវ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២។ សកម្មភាពនេះសហការគាំទ្រដោយ អង្គការសកម្មភាពប្រជាជនដើម្បីការអភិវឌ្ឍន៍បរិយាប័ន្ន(PAfID)។ បានចែកជូនសម្ភារមួយចំនួនដូចខាងក្រោម៖
កូនសៀវភៅមូលដ្ឋានគ្រឹះសុវត្ថិភាពចរាចរណ៍ ចំនួន ៥០ក្បាល ខិតប័ណ្ណពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ៥០ ប័ណ្ណអនុក្រឹដ្ឋផាកពិន័យអន្តរការ ថ្មី ៥០សន្លឹក បិទរូបភាពផ្ទាំងធំ ១០ សន្លឹក ។ ក្នុងសកម្មភាពនេះមន្រ្តីសាខាបានបញ្ជ្រាបអំពីវិធីការពារពីជំងឺ កូវីដ_១៩ ដោយបានចែកម៉ាស់ការពារ និងធ្វើអនាម័យលាងដៃឲ្យស្អាតជាប្រចាំហើយបានប្រគល់ជែលលាងដៃចំនួន០១ប្រអប់ ស្មើ ៤ដប ដល់លោកនាយកសាលាស្មើសម្រាប់លាងសម្អាតដៃក្នុងវគ្គផ្សព្វផ្សាយ និងប្រើប្រាស់ក្នុង ទីចាត់ការ ៕