ឃើញគ្រាប់មិនទាន់ផ្ទុះ រើសយកមកកាប់លេងផ្ទុះស្លាប់ ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ

0

ព្រះវិហារ៖ កុមារ៉ាអាយុ៧ឆ្នាំម្នាក់ រស់នៅជាមួយម្ដាយមេម៉ាយ ដែលមានជីវភាពក្រីក្រ រហូតដល់អាជ្ញាធរដាក់ជាប្រភេទក្រ១ បានស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្រោយពេលរើសបានគ្រាប់ រួចយកទៅកាប់លេង បណ្តាលឲ្យផ្ទុះ កាលពីវេលាម៉ោង១៤.៣៧នាទី ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ នៅភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

កុមារ៉ាដែលរងគ្រោះមានឈ្មោះ សុខ ដារ៉ា ភេទប្រុស អាយុ៧ឆ្នាំ រស់នៅជាមួយម្ដាយ ក្នុងភូមិសាស្ត្រខាងលើ។ បានស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែកស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ដោយសារតែស្ថានភាពរបួសឆ្ងន់ធ្ងរ មិនអាចជួយសង្រ្គោះជីវិតបាន ធ្វើឲ្យកុមាររូបនេះស្លាប់ នៅវេលាម៉ោង១៥.២២នាទី ។

បច្ចុប្បន្នសាកសពកុមារត្រូវបានរថយន្តមន្ទីរពេទ្យដឹកទៅប្រគល់ជូនគ្រួសារសពធ្វើបុណ្យតាមប្រពៃណី ៕ សួនលីណា