ពលរដ្ឋខេត្តឧត្ដរមានជ័យបីនាក់រងរបួសធ្ងន់ដោយសារសត្វខ្ទីដេញវៀត់

ខេត្តឧត្តរមានជ័យ៖ សត្វខ្ទីងព្រៃមួយក្បាលខ្ចាត់ព្រ័តដេញវឿតប្រជាពរដ្ឋរង់បួសធ្ងន់ស្រាលចំនួន៣នាក់ ស្ថិតនៅក្នុងស្រុកបន្ទាយអំពិលខេត្តឧត្តរមានជ័យ កាលពី ថ្ងៃទី ៣០ ខែមិនា ឆ្នាំ២០២២។
សមត្ថកិច្ចបានអោយដឹងថា មានហេតុការណ៍ដែលពុំធ្លាប់ជួបហើយមិនធ្លាប់ឃើញដោយសារសត្វ ខ្ទីងព្រៃកំណាច១ក្បាល វាធ្វើសកម្មភាពដេញវឿតប្រជាពលរដ្ឋយើងបណ្តាលឲ្យមានការរងរបួសចំនួន ៣នាក់ប្រុស ២.ស្រី១ ប្រជាពលរដ្ឋទាំង៣នាក់នោះរស់នៅ ភូមិសិទ្ឋិសរីចាស់ ឃុំគោកមន ស្រុកបន្ទាយអំពិលខេត្តឧត្តរមានជ័យ។ ដោយសារតែប្រជាពលរដ្ឋទាំង៣នាក់គាត់ជាប្រជាកសិករធ្វើចំការដំឡូងរបស់គាត់ហើយគាត់បានឃើញមិនដឹងថាជាសត្វខ្ទីងស្មានតែសត្វក្របី ពេលនោះប្រជាពលរដ្ឋទាំងបីនាក់បានទៅដេញស្មានតែសព្វក្របី តែក្រោយមក វាក៍មកដេញវឿតពួកគាត់ឥឡូវប្រជាពលរដ្ឋទាំងបីនាក់រងរបួស នោះបានយកមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ។
រីឯចំណែកសត្វខ្ទីងវិញកម្លាំងសម្ថកិច្ចដោយមានដាក់បទបញ្ជាពីឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានឲ្យលោក (អាន សាមិត្ត) អភិបាលរងតំណាង លោកអភិបាលនៃគណអភិបាលស្រុកបន្ទាយអំពិល រួមនិងកម្លាំងអភិរក្សមន្ទីរបរិស្ថានខេត្ត កម្លាំងសឹករងបន្ទាយអំពិល និងកម្លាំងអធិការដ្ឋាននគរបាលស្រុកក្នុងការឃ្លាំចាំមើលនិងការពារចាប់តាំងពីម៉ោង ១១និង១៥នាទីត្រូវនិងថ្ងៃទី៣០ខែមិនាឆ្នាំ២០២២រហូត ទល់យប់នូវតែមិនអាចចាប់បានរងចាំកម្លាំងចំនាញអភិរក្សសួនសត្វមកចាប់ផ្ទាល់ឥឡូវនិងសត្វខ្ទីងវាបានសំងំនៅក្នុងព្រៃជាប់ចំការដំឡូងខាងកើតភូមិសិទ្ឋសេរី ដោយមានកន្លែងការពារវារមិនអោយចេញរួចនោះទេ ៕ដោយ:ចាន់ ធី