សម្តេចព្រះមហាអរិយវង្ស បណ្ឌិត ឃី សុវណ្ណរតនា និមន្តកាត់ខ្សែបូរសម្ភោធឆ្លងមហាកុដិ សមិទ្ធិផលនានា និងពុទ្ធាភិសេក ក្នុងវត្តប្រាសាទបីសេរីសេដ្ឋោ ក្នុងស្រុកស្ទោង

0

កំពង់ធំ÷ ព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២២ សម្តេចព្រះមហាអរិយវង្ស បណ្ឌិត ឃី សុវណ្ណរតនា អគ្គលេខាធិការរងថេរសភាសង្ឃពុទ្ធសាសនា ឧត្តមទីប្រឹក្សាសម្តេចព្រះមហាសង្ឃរាជ ទេព វង្ស អនុប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក និងជាព្រះសាកលវិទ្យាធិការរងទទួលបន្ទុកដឹកនាំគ្រប់គ្រងរួមនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជាបាននិមន្តជាឣធិបតីកាត់ខ្សែបូរសម្ភោធឆ្លងមហាកុដិ និងសមិទ្ធិផលនានា និងពុទ្ធាភិសេក ក្នុងវត្តប្រាសាទបីសេរីសេដ្ឋោ ស្ថិតនៅក្នុងភូមិស្វាយឣៀ ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ។

មានសង្ឃដីការនៅក្នុងឱកាសនេះសម្តេចបានបិណ្ឌបាត្រដល់លោកឣាចារ្យ គណៈកម្មការព្រះសង្ឃគ្រប់វត្ត ត្រូវខិតខំកសាងវត្តឲ្យក្លាយជាឣារាមមេត្រីភាពតាមបែបពុទ្ធសាសនា ក្នុងយុគសម័យទំនើបនេះ ជាទីនោរម្យ និងជាមជ្ឈមណ្ឌលទេសចរណ៍តាមបែបពុទ្ធសាសនា។ លើសពីនេះ សម្តេចបានក្រើនរំលឹកដល់ញាតញោមពុទ្ធបរិស័ទ្ទ ត្រូវខិតខំបណ្តុះនិងលើកកម្ពស់វិស័យពុទ្ធសាសនា តាមរយៈការឲ្យកូនចៅបួសរៀក្នុងពុទ្ធសានា ខិតខំរៀនសូត្រពុទ្ធវច្ចនៈ ឲ្យបានខ្ពង់ខ្ពស់ ឬចប់ពុទ្ធកមហាវិទ្យាល័យ ពីព្រោះសព្វថ្ងៃសម្បូរគ្រឹស្ថានសិក្សាទាំងពុទ្ធចក្រនិងឣាណាចក្រ។

ជាចុងបញ្ចប់សម្តេច បណ្ឌិត ឃី សុវណ្ណរតនា បានឲ្យសិស្សានុសិស្ស យុវជន ឣ្នកសិក្សាគ្រប់រូបត្រូវខិតខំសិក្សារៀនសូត្រ ឲ្យទទួលបាននូវចំណេះដឹងពិតប្រាកដហើយត្រូវចេះប្រើប្រាស់បណ្តាញសង្គមនានាជាប្រយោជន៍ ផ្ទុយទៅវិញគឺកុំឲ្យវាជាម្ចាស់ឬបង្វក់យើងដែលធ្វើឲ្យខូចឣនាគតដោយសារតែយើងមិនបានប្រើជីវិតយើងឲ្យជាប្រយោជន៍៕