ឯកឧត្តមសោម ស៊ុន អញ្ជើញសម្ពោធខ្លោងទ្វារនិងសមិទ្ធផលនានា នៅវត្តចំបក់បញ្ញាដាក់ ឲ្យប្រើប្រាស់ជាផ្លូវការ

0

ខេត្តកំពង់ធំ ៖ ឯកឧត្តមសោម ស៊ុន អនុប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកស្ទោង និងជាប្រធានក្រុមការងារចុះជួយឃុំបន្ទាយស្ទោង និងលោកជំទាវ នួន វិធាវី បានអញ្ជើញសម្ពោធខ្លោងទ្វារនិងសមិទ្ធផលនានា នៅវត្តចំបក់បញ្ញាដាក់ឲ្យប្រើប្រាស់ជាផ្លូវការឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ នៅព្រឹកថ្ងៃអាទិត្យ ទី០៣ ខែមេសា ឆ្នាំ២០២២ ។
លោក សូត្រ អ៊ុល មេឃុំបន្ទាយស្ទោង តំណាងព្រះសង្ឃ គណៈកម្មការអាចារ្យវត្ត បញ្ជាក់ពីសមិទ្ធផលថ្មីៗ ក្នុងវត្តចំបក់បញ្ញា មានខ្លោងទ្វារវត្តចំនួន៣ របងវត្តពីរខ្សែ កុដិ្ឋឈើពីរ សាលាឆទាន និងបណ្ដាសមិទ្ធផលដែលទើបសាងសង់រួចថ និងដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ។
ឯកឧត្តម សោម ស៊ុន បានកោតសរសើរ ការខិតខំប្រឹងប្រែង របស់ព្រះសង្ឃ និងពុទ្ធបរិស័ទចំណុះជើងវត្ត ក្នុងការរួមចំណែក ពីក្រុមការងារចុះជួយមូលដ្ឋានឃុំបន្ទាយស្ទោង ធ្វើឱ្យសមិទ្ធផលនានាលេចចេញជារូបរាងបាន គឺជ្រកក្រោមម្លប់សុខសន្តិភាពនៅទូទាំងប្រទេស និងជាការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា។

និងបានបញ្ជាក់ថា នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុលពត អៀងសារី ខៀវសំផន វត្តអារាមនៅទូទាំងប្រទេសត្រូវបានបំផ្លាញចោល ឬជាកន្លែងសម្លាប់មនុស្សឬ និងចិញ្ចឹមសត្វ ព្រះសង្ឃរាប់ម៉ឺនអង្គចាប់ផ្សឹកបង្ខំឲ្យធ្វើការជាទម្ងន់ ចំណែកវត្តចំបក់បញ្ញា ជាវត្តដែលមានអាយុកាលជាងពីររយឆ្នាំ ក្នុងសម័យប៉ុលពត ត្រូវបានវាយកម្ទេចស្ទើតែទាំងស្រុង យកទីតាំងវត្តធ្វើជាកន្លែងរោងហូបបាយរួមគ្នា និងធ្វើជាឃ្លាំងដាក់សម្ភារៈផ្សេងៗ តែមកដល់បច្ចុប្បន្ន ព្រះសង្ឃជាង៧ម៉ឺនអង្គ វត្តអារាមជិត ៥.០០០វត្ត ត្រូវបានកើតឡើង វិញនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដោយសាតែមាន សន្តិភាព និងការអភិវឌ្ឍន៍ ។
ឯកឧត្តម សោម ស៊ុន និងលោក ជំទាវ ព្រមទាំងក្រុមការងារបានប្រគេនថវិកា សម្រាប់កសាងសមិទ្ធផលនានាក្នុងវត្ត និងបាននាំយកអំណោយស្បៀងអាហារគ្រឿងឧបភោគបរិភោគ ដែលជា អំណោយដ៏ថ្លៃថ្លារបស់ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ឧបត្ថម្ភជូនអតីតយុទ្ឋជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតចំនួន១៥គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានអង្ករ ២៥គីឡូក្រាម មីជាតិមួយកេស និងឃីដមួយកញ្ចប់ ព្រមទាំងបានឧបត្តម្ភ ប៊ិក សៀវភៅ ដល់សិស្សានុសិស្សចំនួន១០០នាក់ ផងដែរ ៕
ដោយ ប៊ុន រដ្ឋា