ជនសង្ស័យចំនួន០៤នាក់ត្រូវបានកងរាជអាវុធហត្ថស្រុកកំពង់សីលាចាប់ខ្លួន ជាមួយនិងថ្នាំញៀនមួយចំនួន

0

ខេត្តព្រះសីហនុ៖កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់សីលាចំនួន០៨នាក់ដឹកនាំដោយលោកអនុសេនីយ៏៝ឯក  សួន ធា  មេបញ្ជាការរងស្រុកកំពង់សីលានារសៀលថ្ងៃទី០២ ខែ មេសា ឆ្នាំ ២០២២នេះបានធ្វើការបង្រ្កាប មុខសញ្ញាជួញដូរនឹងប្រើប្រាស់នូវសារធាតុ ញៀនខុសច្បាប់ ចំនួន០៤នាក់នៅត្រង់ចំណុច គីឡូម៉ែត្រ៦  ស្ថិត ក្នុងចាំស្រី  ឃុំកំពង់សីលា  ស្រុកកំពង់សីលា  ខេត្តព្រះសីហនុ។

ជនសង័្សយ មានឈ្មោះ១.ឈ្មោះ  ឃ្លី  យ៉យ  ភេទប្រុស  អាយុ១៥ឆ្នាំ  មុខរបរមិនពិតប្រាកដមានទីលំ នៅភូមិចាំស្រី  ឃុំកំពង់សីលា  ស្រុកកំពង់សីលា  ខេត្តព្រះសីហនុ។ ២.ឈ្មោះ  ង៉ែត  ធី  ភេទប្រុស  អាយុ៣៤ឆ្នាំ  មុខរបរមិនពិតប្រាកដ  មានទីលំនៅភូមិចាំស្រី  ឃុំកំពង់សីលា  ស្រុកកំពងសីលា  ខេត្តព្រះសីហនុ ។៣.ឈ្មោះ  ឈិន  វ៉ាង  ភេទប្រុស   អាយុ២១ឆ្នាំ  មុខរបរ  មិនពិតប្រាកដ  មានទីលំនៅភូមិចាំស្រី  ឃុំកំពង់សីលា  ស្រុកកំពង់សីលា  ខេត្តព្រះសីហនុ ។៤.ឈ្មោះ  កា  សុខណា  ភេទប្រុស   អាយុ២៦ឆ្នាំ  មុខរបរ  មិនពិតប្រាកដ  មានទីលំនៅភូមិចាំស្រី  ឃុំកំពង់សីលា  ស្រុកកំពង់សីលា  ខេត្តព្រះសីហនុ ។ក្រោយពេលចាប់ខ្លូនសមត្ថកិច្ច បានធ្វើការដកហូតវត្ថុ តាងរួមមាន៖១.ម្សៅសថ្លាប្រភេទម៉ាទឹកកកចំនួន០៣កញ្ចប់តូច មានទម្ងន់១,៣០ក្រាម ថ្លឹងទាំងសំបក។២.ម៉ូតូចំនួន០១គ្រឿង  ម៉ាក់វេវ  ពណ៌ខ្មៅ  គ្មានស្លាក លេខ។៣.លុយចំនួន  ៣០០០រៀល។បច្ចុប្បន្ន ជនសង័្សយ ទាំង ០៤នាក់  នឹងវត្ថុតាងខាងលើត្រូវបាន បញ្ជួនខ្លួនយកទៅការិយាល័យប្រឆាំង បទល្មើស គ្រឿងញៀនកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បី បន្តតាមនិតិវិធី ៕(ដោយនាគសមុទ្រ)