លោកឧកញ៉ា ទៀ វិចិត្រនាំយកអណ្តើកសមុទ្រទម្ងន់ធ្ងន់មួយក្បាល និងកូនសត្វក្រាស់មួយក្បាលទៅព្រលែងក្នុងសមុទ្រធម្មជាតិ

0

ខេត្តព្រះសីហនុ៖លោកឧកញ៉ា ទៀ វិចិត្រ បានបញ្ជាក់ថានេះជាលើកទី១៣៣ហើយ ដែលលោក បាននាំយកសត្វល្មិចឬអណ្តើកសមុទ្រ និងសត្វក្រាស់សមុទ្រ ទៅព្រលែងក្នុងសមុទ្រធម្មជាតិវិញដើម្បី ការពារអភិរក្ស។

គ្រប់ពេលដែលនាំយកទៅព្រលែងម្តងៗ លោកឧកញ៉ា ទៀ វិចិត្រ តែងតែមានកឹបសៀលតាម បច្ចេក ទេស សម្គាល់សត្វល្មិចឬអណ្តើកសមុទ្រដែលត្រូវបានលែងក្នុងសមុទ្រឡើងវិញ ដែលជាសញ្ញាសម្គាល់ក្នុង គោលការណ៍អភិរក្សសត្វសមុទ្រកម្រជាអន្តរជាតិហើយសៀលដែលកឹបលើសត្វល្មិចឬអណ្តើកសមុទ្រ និងកូន សត្វក្រាស់ពេលនេះគឺ KH0396 និង KH0397។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍បន្តទៀតថាសត្វល្មិចឬអណ្តើកសមុទ្រ និងសត្វក្រាស់ ដែល លោកឧកញ៉ា ទទួលពីអ្នកនេសាទភាគច្រើន គឺមិនទាន់មានកឹបសៀលនោះទេ ទើបលោកឧកញ៉ាបានរៀប ចំធ្វើ ការកឹបសៀលរាល់ពេលមុនព្រលែងចូលក្នុងសមុទ្រហើយការកឹបសៀលសម្គាល់បែបនេះមានសារៈសំខាន់ណាស់ក្នុងការអភិរក្សសត្វសមុទ្រកម្រជាអន្តរជាតិដោយសារថាប្រសិនបើមានការនេសាទបានសត្វល្មិចឬអណ្តើកសមុទ្រដែលឃើញមានកឹបសៀលសម្គាល់អ្នកនេសាទនៅក្នុងប្រទេសយើងឬអ្នកនេសាទតាមបណ្តាប្រទេសនានា នឹងព្រលែងចូលក្នុងសមុទ្រវិញមិនសម្លាប់ឬលក់ដូរធ្វើអាជីវកម្មឡើយ។ហើយអ្នកនេសាទភាគច្រើនពេលនេសាទបានសត្វល្មិចឬអណ្តើកសមុទ្រ បាននាំ យក មកប្រគល់ជូនលោកឧកញ៉ា ទៀ វិចិត្រ ជាបន្តបន្ទាប់ដើម្បីព្រលែង ក្នុងសមុទ្រវិញ ។

ជាមួយគ្នានេះលោកឧកញ៉ា ទៀ វិចិត្រ ក៍បានថ្លែងអំណរគុណដល់ស្មារតីសហការ របស់បងប្អូនអ្នក នេសាទ ដែលចូលរួមជួយការពារអភិរក្សសត្វសមុទ្រកម្រជាសកល ៕

(ដោយនាគសមុទ្រ)