តើស្រីស្អាត់លេង ធារ៉ា មានមន្តស្នេហ៍ដោយបង្កប់អត្ថន័យយ៉ាងដូចម្ដេចខ្លះទៅបានជាអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់នៅក្នុងខេត្តព្រះវិហារភ្លេចអស់ក្បាច់គុណបង្ក្រាប

ខេត្តព្រះវិហារ ៖  ថ្ងៃទី.4.ខែមេសា.ឆ្នាំ2022បទល្មើសព្រៃឈើនៅតែសន្ទុះឡើងយ៉ាង គគ្រឹក គគ្រេង សមត្ថកិច្ចជំនាញពាក់ព័ន្ធរួមនិងអាជ្ញាធរគ្មានសមត្ថភាពបង្ក្រាប ចាញ់ស្នេហ៍និងមន្តអាគមរបស់អ្នកស្រីលេង ធារ៉ា បង្ក្រាបមិនកើតទន់ដៃ ទន់ជើង ធ្វើឱ្យសកម្មភាពដឹកជញ្ជូនបទល្មើសព្រៃឈើយ៉ាងគគ្រឹក គគ្រេងតាមរយៈគោយន្តកន្ត្រៃដែលដឹកចេញពីព្រៃ យកមកស្តុកទុកនៅស្រុកឆែប ខេត្តព្រះវិហារ ក្នុងនោះមានឈ្មោះលោកទ្រី វិច្ឆិកា ជាអ្នកសម្របសម្រួលនិងមើលផ្លូវឲ្យបទល្មើសទាំងនេះដឹកយ៉ាងរលូន។
តើឈ្មោះ លោកទ្រី វិច្ឆិកា ចេញពីប្រភពណាមកវិញ បានជាហ៊ានចាប់ដៃគ្នាជាមួយអ្នកស្រីលេង ធារ៉ា បំផ្លាញធនធានធម្មជាតិ នៅលើទឹកដីខេត្តព្រះវិហារ ចំណែកឯកឧត្តមប្រាក់សុវណ្ណ អភិបាលខេត្តព្រះវិហារ មិនដែលហ៊ានប៉ះពាល់មេឧក្រិដ្ធជនទាំងនោះទេ ឬមួយឯកឧត្តម ខ្លាចអ្នកស្រីលេង ធារ៉ាដែលល្បីថាមានខ្នងអ្នកធំនៅពីក្រោយ បទបញ្ជាសម្ដេចអគ្គមហា សេនាបតី តេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចជាម្ចាស់ម្លប់សន្តិភាព តែងតែដាស់តឿនបញ្ជាន្ត្រីថ្នាក់ក្រោមជាតិ ឲ្យបង្ក្រាបបទល្មើសទាំងឡាយណាដែលនៅលើទឹកដីរបស់ខ្លួនគ្រប់គ្រង សម្ដេចលោក បានមានអនុសាសន៍ហើយថា ខូចតែអស់លោកមិនបង្ក្រាប។
ប្រភពព័ត៌មានបានបញ្ជាក់ថា ខេត្តព្រះវិហារជាកន្លែងស្តុកឈើដ៏ធំ សម្រាប់ដឹកចេញទៅតាមបណ្ដាខេត្តផ្សេងៗ ជារៀងរាល់យប់រាល់ថ្ងៃដូចហែរ កឋិន សមត្ថកិច្ចជំនាញពាក់ព័ន្ធដេកលង់លក់យ៉ាងសុខស្រួល រង់ចាំតែទូរស័ព្ទរោទិ៍តែប៉ុណ្ណោះ សព្វថ្ងៃនេះមហាជនបានមើលឃើញថារាល់បណ្ដាញសង្គមសារព័ត៌មាន មានការចាក់ផ្សាយពីបទល្មើសព្រៃឈើនៅក្នុងខេត្តព្រះវិហារ ជារៀងរាល់ថ្ងៃតែមិនដែលឃើញមានចំណាត់ការណាមួយនោះទេ ៕