ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តធន់ធំពីរគ្រឿងបុក គ្នាបណ្ដាលឱ្យមនុស្ស២នាក់ស្លាប់ភ្លាមៗនិងម្នាក់ទៀតរងរបួសស្រាលនៅក្នុងស្រុកកំពង់ត្រឡាច

កំពង់ឆ្នាង ៖ នៅវេលាម៉ោង១២និង៣០នាទីថ្ងៃទី ៥ខែ មេសា ឆ្នាំ ២០២២ មនុស្ស
២នាក់បានស្លាប់និង១នាក់ទៀតរងរបួសស្រាលនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើត
ឡើងរវាងរថយន្តធន់ធំ២គ្រឿងបុកគ្នានៅតាមបណ្ដោយផ្លូវជាតិលេខ ៥ចន្លោះបង្គោគីឡូម៉ែត្រ៤៦និង៤៧
ស្ថិតភូមិ អន្លង់ត្នោត ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

លោកឧត្តមសេនីយ៍ត្រី កេត យ៉ុង ស្នង
ការរងនគបាលខេត្តកំពង់ឆ្នាំទទួលបន្ទុកចរាចរណ៍ផ្លូវគោក.បានឲ្យដឹងនៅព្រឹកថ្ងៃទី ៥ ខែមេសាឆ្នាំ២០២២នេះថាករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះកើតឡើងរវាងរថយន្តម៉ាក HYUNDIA ពណ៌ស ពាក់ផ្លាកលេខ ពោធិ៍សាត់3A-07.70 អ្នកបើកបរមានឈ្មោះ សៀវ ប៉ាវ ភេទ
ប្រុស អាយុ ២០ ឆ្នាំ ជនជាតិខ្មែរ នៅភូមិ ពោធិ៍ម្រេះ ឃុំចក ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង បានស្លាប់នៅកន្លែងកើតហេតុ អ្នករួមដំណើរ ២នាក់ ១ឈ្មោះ ជា សុខ ភេទ ប្រុស អាយុ ៤៤ ឆ្នាំជនជាតិខ្មែរ រស់នៅភូមិ ឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ស្លាប់នៅកន្លែងកើតហេតុ ៣.ឈ្មោះ ម៉ន សំណាងភេទប្រុស អាយុ ៣០ ឆ្នាំនៅភូមិទី ៤ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់បានរងរបួសស្រាលបើកបរពីទិសខាងជើង ឆ្ពោះទៅទិស
ខាងត្បូង។

ស្នងការរងនគបាលខេត្តទទួលបន្ទុកចរាចរណ៍ផ្លូវគោកខេត្តបានអោយដឹងទៀតថានៅពេលមកដល់ចំណុចកើតហេតុខាងលើរេចង្កូតទៅបុកជា
មួយរថយន្តម៉ាក HINO ពណ៌ស.ខៀវ ពាក់ផ្លាកលេខ ព្រះសីហនុ 3A- 75.14 សណ្ដោងរ៉ឺម៉ក ពណ៌ខៀវ ពាក់ផ្លាកលេខព្រះសីហនុ 4A-37.22 អ្នកបើកបរមិនស្គាល់
ឈ្មោះ នឹងអាសយដ្ឋានគេចខ្លួនពីកន្លែងកើតហេតុបើកបរពីទិសខាងត្បូងឆ្ពោះ
ទៅទិសខាងជើងក្នុងដំណើរច្រាស់ទិស
គ្នាដែលបង្កឡើងដោយរថយន្តដឹកលៀសបើកបរក្នុងល្បឿនលឿនខណះដែលផ្លូវជាតិលេខ៥កំពង់ធ្វើស្ថាបនានឹង បណ្ដា
លឲ្យមនុស្ស ២ នាក់ស្លាប់នៅនឹងកន្លែងនិងម្នាក់ទៀតបានរងរបួសស្រាលនិងខូចខាតរថយន្តធុនធំ២គ្រឿងធ្ងន់ ។

ក្រោយពេលកើតហេតុរួចត្រូវបានសមត្ថកិច្ចចរាចរណ៍ស្រុកកំពង់ត្រាច
ចុះធ្វើការវាស់វែងនិងស្ទូចរថយន្តទាំង
២គ្រឿងយកទៅរក្សាទុកនៅអធិការនគរ
បាលស្រុកដើម្បីរង់ចាំធ្វើការដោះស្រាយតាមនីតិវិធីនៅពេលក្រោយ។

បច្ចុប្បន្នសាកសពជនរងគ្រោះទាំង ២នាក់ត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកខេត្តកំពង់ឆ្នាំងធ្វើកំណត់ហេតុប្រគល់ជូនទៅក្រុមគ្រួសារសពដឹកយកទៅលំនៅឋានដើម្បីធ្វើបុណ្យតាមប្រពៃណី ដោយឡែកអ្នកដែលរងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាចដើម្បីធ្វើការព្យាបាលនិងសង្គ្រោះជាបន្ទាន់ផងដែរ ៕
សុខ គឹមសៀន