រថយន្តដឹកទំនិញរបស់ក្រុមហ៊ុនវីរៈប៊ុនថាំព្រលះកាឡេថងដឹកឈើបារ៉ាទាំងព្រឹក

កំពងធំ ៖ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកទំនិញរបស់ក្រុមហ៊ុនវីរៈប៊ុនថាំ បើកបុក កាឡេងថង ដឹកឈើបារា៉ក្នុងទិសដៅស្របគ្នាពីជើងទៅត្បូងកាលពីវេលាម៉ោង ០៦និង៣០ ថ្ងៃទី០៦ខែមេសាឆ្នាំ ២០២២ត្រង់ចំណុចមុខកងរាជអាវុធហត្ថស្នាក់ការសន្តិសុខ ៦០១ ក្នុងភូមិគិរីសុខសាន្ដ ឃុំកកោះ ស្រុកសន្ទុក ខេត្ត កំពង់ធំ។
តាមប្រភពព័ត៌មានពីមន្រ្ដីកងរាជវុធហត្ថបានដឹងថារថយន្តរបស់ក្រុមហ៊ុនវីរៈប៊ុនថាំទំនិញពាក់ផ្លាកលេខ ភ្នំពេញ 3F 4332 បើកបើកចេញពីទីរួមខេត្តកំពង់ធំក្នុងទិសដៅឆ្ពោះទៅក្រុងភ្នំពេញមកដល់កន្លែងកើតហេតុខាងលើក៏បុកកាលេថងដឹកឈើប៉ារ៉ាពីក្រោយបណ្ដាលឲ្យខូចខាតរថយន្តក្រុមហ៊ុនវីរៈប៊ុនថាំផ្នែកខាងមុខយ៉ាងដំណំ ចំណែកកាឡេថងក្រឡាប់ផ្ងារជើង
ចាក់ឈើចំរថយន្ត Fort ranger ផ្លាកលេខ phnom penh 2BG 9144 ជារបស់ មេស្នាក់ការកងរាជអាវុធហត្ថ និងប៉ះរថយន្ដស្វិត១គ្រឿងទៀតព្រមទាំងខូចខាតសម្ភារៈមុខស្នាក់ការមួយចំនួន។
បច្ចុប្បន្នត្រូវបានសមត្ថកិច្ចចុះវាស់វែងនិងធ្វើកំណត់ហេតុដើម្បីដោះស្រាយគ្នាទៅតាមច្បាប់៕ព័ត៏មាន បឋម