សម្ភោធបើកឲ្យប្រើប្រាស់ផ្លូវលំមួយខ្សែរនិងសមិទ្ធិផលនានាទាំង៨ភូមិក្នុងឃុំទំរីង

0

កំពង់ធំ÷ លោក អ៊ុត វណ្ណរ៉ា អភិបាល នៃគណៈអភិបាលស្រុកសណ្តាន់ អមដំណើរដោយលោក ប្រធានក្រុមប្រឹក្សា ស្រុកសណ្តាន់ លោកនាយរងផ្នែករដ្ឋបាលព្រៃឈើសណ្តាន់ លោកមេឃុំទំរីង លោកមេភូមិ និង កងកម្លាំងទាំង៣ នាព្រឹកថ្ងៃថ្ងៃទី ០៧ ខែ
មេសា ឆ្នាំ ២០២២ បានអញ្ជើញសម្ភោធ នូវសមិទ្ធិផលនានា នៅក្នុងឃុំទំរីង និង បើកអោយប្រើប្រាស់ផ្លូវលំមួយខ្សែប្រវែងបណ្តោយ៤៥០០ម៉ែត្រ ទទឹង០៦ម៉ែត្រ ស្ថិតនៅក្នុងភូមិទំអរ ឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ ។

ក្នុឱកាសនោះដែរលោក ផន សុផុន មេឃុំទំរីង បានមានប្រសាសន៍ថា ៖ ដោយមានការចូលរូមពី សំណាក់សប្បរសជនមួយចំនួន ទើបផ្លូវលំមួយ ខ្សែរនេះបានកើតឡើងជាស្ថាពរ ។

ឆ្លៀតក្នុងឪកាសនោះលោក អ៊ុត វណ្ណរ៉ា អភិបាល នៃគណៈអភិបាលស្រុកសណ្តាន់ បានចែកអំណោយមួយចំនួនជូន ដល់លោកយាយចាស់ជារាម្នាក់ អាយុ ១០៣ ឆ្នាំ ។ ហើយលោក ក៏បានសំណេះសំណាលសាកសួរសុខទុក្ខ ដល់បងប្អូន ប្រជាពលរដ្ឋ និង បានណែនាំដល់ពួកគាត់អោយចេះថែរក្សា និងការពារខ្លួន ពីជំងឺកូវីដ-១៩។ ជាពិសេស សូមអោយបងប្អូន កុំប្រព្រឹទ្ធល្បែងស៊ីសង នឹងត្រូវជៀសអោយឆ្ងាយ ពីគ្រឿងញៀន ជៀសវាងជៈឥទ្ធិពល មិនល្អដល់សង្គមជាតិរបស់យើង ។

មានប្រសាសន៍នៅក្នុងកម្មវិធីនេះលោកអភិបាលក៏បានពាំនាំ សារសួរសុខទុក្ខពីណាក់សម្តេចអគ្គមហាសេនាបតិតេជោ ហ៊ុន សែន និង សម្តចគតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ដែលជានិច្ចជាកាលសម្តេចទាំងទ្វេ តែងតែយកចិត្តទុកដាក់ ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ គ្រប់ពេលវេលា និងគ្រប់ទីកន្លែង ។ លោកអភិបាល បានបន្ថែមថា បើគ្មាន សម្តេច ទាំងទ្វេ នោះទេ ប្រទេសជាតិរបស់យើង ក៏គ្មានសន្តិភាព ដូចសព្វថ្ងៃនេះដែរ ។

ជាចុងក្រោយបញ្ចប់កម្មវិធី លោកអភិបាល បានចែកជួនអំណោយមួយចំនួន ដល់ប្រជាពលរដ្ឋ ដែលបានចូលរូមចំនួនជាង ១០០នាក់ ដោយក្នុងម្នាក់ៗទទូលបាន សារុងចំនួន០១ ប្រាក់ចំនួន ១ម៉ឺនរៀល រូមទាំងថ្នាំពេទ្យមួយចំនួនផងដែរ ៕