វាយបងនឹងត្បូងចប រហូតដល់ស្លាប់ ដោយសារខឹងបងជេរខ្លួន

0

ខេត្តបាត់ដំបង ÷ ជនសង្ស័យម្នាក់ដែលត្រូវជាប្អូនបង្កើតបានប្រើប្រាស់ត្បូងចបវាយទៅលើបងប្រុសរបស់ខ្លួននិងដុតបន្ថែមរហូតដល់ស្លាប់ ដោយសារតែខឹងបងជេរមកលើខ្លួនរឿងអត់មានបាយសុី។

យោងរបាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា ករណីឃាតកម្មនេះបានកើតឡើងនៅវេលាម៉ោង ០០ និង០៥ នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២  នៅថ្ងៃទី០៩-០៤-២០២២ នៅចំណុចព្រៃតាអោ​ ស្ថិតក្នុង​ ភូមិស្វាយស ឃុំត្រែង ស្រុករតនមណ្ឌល  ខេត្តបាត់ដំបង​ ។

របាយការណ៍បានបន្តថា ជនសង្ស័យមានឈ្មោះ សេង​ គន្ធា  ភេទប្រុស អាយុ២៩ឆ្នាំ(ត្រូវជាប្អូនប្រុសបង្កេីត) រស់នៅក្នុងខ្ទមចាំចម្ការ បានយកចបកាប់​ វាយបង ប្រុសបង្កេីតឈ្មោះ​ សេង​ ភត្រ័ា​ អាយុ​៣២ឆ្នាំ​ រស់នៅជាមួយគ្នាបណ្ដាលអោយរងរបួសធ្ងន់​ និងបានយកអង្កត់ភ្លេីងដុតដៃ ជេីង និងលើផ្ទៃមុខ បន្ថែម​ទៀត ។

លុះវេលាម៉ោង១២ ថ្ងៃត្រង់ ថ្ងៃ ខែ ដដែល​ ទេីបដឹងថា ជនរងគ្រោះបានដាច់ខ្យល់​ស្លាប់ នៅពេលដែលប្អូនប្រុសបង្កើតម្នាក់ទៀតយកបាយទៅអោយ ចំណាកប្អូនប្រុសដែលជាឃាតករបានរត់គេចខ្លួននៅតាមព្រៃក្បែៗទីនោះប៉ុន្តែត្រូវបានសមត្ថកិច្ចុះឃាត់ខ្លួនបានតែម្តងដើម្បីយកមកសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ពួកគេទាំង២នាក់ គឺបានប្រើប្រាស់ថ្នាំញៀនដូចគ្នា រហូតមិនអាចនៅផ្ទះបានក៏មករស់នៅក្នុងខ្ទមចម្ការ។ នៅយប់មុនពេលកើតហេតុ គឺបងប្រុសបានដើរមកបើករកបាយសុីដោយសារតែបានអស់ទើបបងប្រុសជេរមកលើខ្លួន ដោយសារខឹងពេកខ្លួនបានទាញចបកាប់មកវាយតែម្តង រួចក៏បានលើកបងដាក់លើគ្រែហើយបានយកអង្កត់អុសដែលមានភ្លើងមកដុតដៃ ដុតជើង និងដុតលើផ្ទៃមុខបងបន្ថែមទៀត រួចហើយក៏សំងំដេកតែម្តងទៅ។

បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាងដែលមានចបកាប់ និងអង្កត់អុស ទៅកាន់ការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីអនុវត្តបន្ត៕ អត្ថបទ : ព្រាប.ស