ប្រធានក្រុមការងារមូលដ្ឋានស្រុកប្រាសាទបល្ល័ង្កណែនាំមន្ត្រីបក្សទូទាំងស្រុកបន្តអនុវត្តគោលនយោបាយគណបក្សឱ្យមានប្រសិទ្ធភាពនិងត្រឹមត្រូវ

0

កំពង់ធំ៖ឯកឧត្តម ជា អឿង អ្នកតំណាងរាស្ត្រមណ្ឌកំពង់ធំនិងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ បានណែនាំដល់ថ្នាក់ដឹកនាំសមាជិក សមាជិកា បក្សទាំងអស់ទូទាំងស្រុកប្រាសាទបល្ល័ង្កត្រូវបន្តយកចិត្តទុកដាក់អនុវត្តគោលនយោបាយរបស់គណបក្សឱ្យកាន់តែមានប្រសិទ្ធភាពនិងត្រឹមត្រូវដើម្បីឈានទៅរកជ័យជម្នះក្នុងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណ្ណតិទី៥ ឆ្នាំ២០២២នេះ។
ឯកឧត្តម ជា អឿង បានលើកឡើងក្នុងកិច្ចប្រជុំប្រចាំខែរបស់គណបក្សប្រជាជនស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ រសៀលថ្ងៃទី១០ ខេ មេសា ឆ្នាំ ២០២២ ពិធីនេះមានការចូលរួមពីប្រធាន អនុប្រធានក្រុមការងារខេត្តចុះជួយស្រុក ចុះជួយឃុំ ។
ឯកឧត្តម បានកោតសរសើចំពោះក្រុមការងារដែលតែខិតខំយកចិត្តទុកដាក់និងជួយដោះស្រាយបញ្ហារបស់បងប្អូនប្រជាពលរដ្ឋកន្លងមក តែការដោះស្រាយទាំងងស់នេះនៅតែជួបបញ្ហាប្រឈមនិងមិនទានបានដោះស្រាយនៅឡើយ។
ឯកឧត្តមបន្តថាដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៅមូលដ្ឋានបេក្ខភាពរបស់គណបក្សប្រជាជនកម្ពុជា ជាមនុស្សមានសមត្ថភាពក្នុងការដោះស្រាយបញ្ហាប្រឈម និងកង្វល់របស់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត មានអាកប្បកិរិយាថ្លៃថ្នូរ ស្អាតស្អំ មិនរើសអើង ដោយមានការគោរពស្រឡាញ់ និងជឿជាក់ពីប្រជាពលរដ្ឋនៅមូលដ្ឋានរបស់ខ្លួន។
ជាមួយគ្នានេះឯកឧត្តមបានជំរុញបេក្ខភាពឈរឈ្មោះទាំងអស់ត្រូវចុះសួរសុខទុក្ខម្ចាស់ឆ្នោតតាមខ្នងផ្ទះដើម្បីពិនិត្យ
អត្តសញ្ញាណបណ្ណ កាតចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ និងស្ថានភាពរស់នៅរបស់សមាជិក សមាជិកាគណបក្ស ដោយធ្វើរបាយការណ៍ជាប្រចាំមកអចិន្ត្រៃយ៍គណបក្សស្រុក ព្រមទាំងជំរុញការផ្តល់អត្តសញ្ញាណបណ្ណជូនប្រជាពលរដ្ឋគ្រប់អាយុឱ្យទាន់ពេលវេលា ការផ្តល់សេវាសាធារណៈ សំបុត្រកំណើត អាពាហ៍ពិពាហ៍សៀវភៅសារ។ល។ ធ្វើយ៉ាងណាឱ្យម្ចាស់ឆ្នោតសប្បាយចិត្តនិងមានភាពជឿជាក់មកលើសមជិកដែលកើតចេញពីគណបក្សប្រជាជនកម្ពុជា។
ឯកឧត្តមបានអំពាវនាវដល់សមាជិកគណបក្ស និងប្រជាពលរដ្ឋទាំងអស់ត្រូវក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ចូលរួមអបអរសាទរសប្បាយរីករាយតែត្រូវបន្តអនុវត្តន៍នូវវិធានការការពារទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ដោយអនុវត្តន៍ឱ្យបានត្រឹមត្រូវតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ «៣កុំ និង៣ការពារ» ចូលរួមគោរពច្បាបចរាចរណ៍ និងផ្សព្វផ្សាយដល់កូនៗឱ្យចៀសឆ្ងាយពីគ្រោះថ្នាក់នៃគ្រឿងញៀន ជាដើម។
ឯកឧត្តម ជា អឿង បានណែនាំដល់សមាជិកទាំងអស់ ទៅចូលរួមបោះឆ្នោតថ្ងៃទី៥ ខែមិថុនាខាងមុខនេះ ជូនគណបក្សប្រជាជនកម្ពុជាឱ្យបានគ្រប់ៗគ្នា ។ ដោយ​ប៊ុន​រដ្ឋា​