ចាស់ជរាចំនួន៤០នាក់ រស់នៅក្នុងសង្កាត់ចុងឃ្នៀស ខេត្តសៀមរាប បានទទួលអំណោយឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន មេបញ្ជាការ កងពលតូចអន្តរាគមន៍លេខ៨ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

0

សៀមរាប៖ លោក ជា ឈុន មេបញ្ជាការរង នាយសេនាធិការ និងភរិយា តំណាងឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន មេបញ្ជាការ កងពលតូចអន្តរាគមន៍លេខ៨ បាននាំយកអំណោយទៅចែកជូនដល់លោកយាយ លោកតា ចាស់ជរា ចំនួន ៤០នាក់ រស់នៅក្នុងភូមិចំនួន៧ ក្នុងសង្កាត់ ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប ។

រួមដំណើរជាមួយដោយលោកមេបញ្ជាការវរសេនាតូចអន្តរាគមន៍លេខ ៣៨១ ៣៨៥ នឹងក្រុមការងារ(ក.១៥៧)ស្រុកអង្គរធំ នឹងក្រុមការងារ(ក.១៥៧)ក្រុងសៀមរាប កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ម្សិលមិញ ។

លោក ជា ឈុន មេបញ្ជាការរង នាយសេនាធិការ កងពលតូចអន្តរាគមន៍លេខ៨ បានឲ្យដឹងថា អំណោយដែលលោក នឹងក្រុមការងារ ដឹកនាំយកមកធ្វើការចែកជូនដល់ លោកយាយ លោកតា ចាស់ជរា នៅក្នុងសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្ត សៀមរាប គឺជាអំណោយដ៏ថ្លៃថ្លារបស់ឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុម មេបញ្ជាការ កងពលតូចអន្តរាគមន៍លេខ៨ រួមនឹងអំណោយលោក ជាមួយនឹងភរិយា និងមានការចូលរួមពីសំណាក់លោក មេបញ្ជាការ វរសេនាតូចលេខ ៣៨១, ៣៨៥, ៣៨២ ព្រមទាំងក្រុមការងារ (ក.១៥៧) ស្រុកអង្គរធំ និងក្រុមការងារ (ក.១៥៧) ក្រុងសៀមរាប និងសប្បុរសជនមួយចំនួនទៀត ។

ក្នុងនោះរួមមាន៖ អង្ករ ចំនួន ៤៣ ការុង ក្នុងមួយការុង ២២.៨Kg, មី ចំនួន ៤០ កេះតូច, សារ៉ុង ចំនួន ៤០ សារ៉ុង, ម៉ាស់ ចំនួន ៣៦០ ម៉ាស់, ជេល ចំនួន ១០កេះ ស្មើនឹង ៣៦០ ដប, និងថវិកាចំនួន ២,០៨០,០០០ ម៉ឺនរៀល ។ (ពីលាន ប្រាំបីម៉ឺនរៀល) ៕ សួនលីណា