សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិតថ្ងៃស្អែកនេះនិងអញ្ជើញជាអធិ បតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពីធីអភិសេករូបសំណាក(ព្រះថោងនាងនាគ)ក្នុងខេត្តព្រះសីហនុ

0

ខេត្តព្រះសីហនុ៖ថ្ងៃសៅរ៏ទី១៦ខែ មេសាឆ្នាំ ២០២២ស្អែកនេះនេះ បើមិនមានការកែប្រែកម្មវិធី  សម្តេចតេជោ ហ៊ុនសែននិងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិតនិងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពីធីអភិសេករូបសំណាក(ព្រះថោងនាងនាគ)ដែលជាសមិទ្ធផលថ្មីក្នុងខេត្តព្រះសីហនុ។

សូមជម្រាបថា រូបបដិមា«ព្រះថោង នាងនាគ »គឺជារូបបដិមាស្ពាន់ធំជាងគេនៅព្រះរាជាណាចក្រកម្ពុជា ដែលសាងពីស្ពាន់ មានទម្ងន់សរុប ៦០តោន កម្ពស់ពីព្រះបាទដល់កំពូលម្កុដ ២១ម៉ែត្រ  តម្កល់នៅ លើបាល្ល័ង្គ កម្ពស់ ៦,៣៤ ម៉ែត្រ នឹងឈរបង្ហាញខ្លួនដ៏ស្កឹមស្កៃនៅចំកណ្តាលរង្វង់មូលព្រះថោងនាងនាគដែលមាបអង្កត់ផ្ចិត ៩៩ម៉ែត្រ ដោយបែរព្រះភ័ក្រ្តឆ្ពោះទៅសមុទ្ររាម ទ្រង់ដំណើរយាងទៅជួបព្រះមាតាបិតានៅឋានភុជង្គនាគ ជានិ ម្មិតរូបនៃការកកើតទឹកដី វប្បធម៌ អរិយធម៌ ប្រពៃណីទំនៀម ទម្លាប់ខ្មែរ៕

(ដោយនាគសមុទ្រ)