បើកត្រាក់ទ័រ ភ្ជួរដីស្រែជាន់មីនតោនបណ្ដាលឲ្យផ្ទុះឆក់យកជីវិតមនុស្សម្នាក់ និងខូចខាតដល់ត្រាក់ទរ័

0

ខេត្តឧត្ដរមានជ័យ៖ យុទ្ធភណ្ឌមិនទាន់ផ្ទុះកប់ក្រោមដីនាសម័យសង្គ្រាម នៅ ក្នុងស្រុកអន្លង់វែង នៅតែបន្តរយាយី ដល់អាយុជីវិតរបស់ពលរដ្ឋនិងទ្រព្យសម្បិត្តជារឿយៗនិង ជារាងរាល់ឆ្នាំ។
ជាក់ស្ដែង នៅវេលាម៉ោង១១.៣០នាទីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ មានករណីត្រាក់ទ័រម៉ាកគូបូតា មួយគ្រឿងបានបើក ភ្ជួរដីចំការ ដោយបុរសម្នាក់ បាន ជាន់មីនតោនមួយគ្រាប់បណ្ដាលអោយផ្ទុះ នៅចំនុច ភូមិស្វាយចេក ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
នាក់បើកបរត្រាក់ទ័រជាន់មីនតោន ត្រូវបានគេស្គាល់ ឈ្មោះ ឈៀក លី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរធ្វើស្រែរស់នៅ ភូមិផ្តៀកជ្រុំ ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ​បាន រងរបួសធ្ងន់ដាច់ដៃខាងធ្វេង និងធ្វើសង្គ្រោះបន្ទាន់ បញ្ជូនដល់មន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង បានដាច់ខ្យល់ស្លាប់។
ដោយឡែក ត្រាក់ទ័រគូបូតា រងការខូច ខាតស្ទើទាំងស្រុង ដាច់កង់ខាងក្រោយ ផ្នែកខាងឆ្វេង។
បច្ចុប្បន្ន សពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកត្រាក់ទ័ររក្សាទុកនៅកន្លែងកើតហេត៕ដោយ:ចាន់ ធី