អភិបាលរងស្រុកជីក្រែងដឹកនាំកម្លាំងចម្រុះក្រុមទីបីចុះដាំកូនត្នោតនៅតំបន់៣នៃព្រៃលិចទឹកឃុំអន្លង់សំណរ

0

សៀមរាប=លោកម៉ូវ ជាអភិបាលរងស្រុកជីក្រែងបានដឹកនាំកម្លាំងចម្រុះចុះដាំកូនត្នោតនៅថ្ងៃសុក្រទី២២ខែមេសាឆ្នាំ២០២២នៅតំបន់៣នៃព្រៃលិចទឹកនៅចំណុចត្រពាំងរាំងភូមិស្ដៅឃុំអន្លង់សំណរស្រុកជីក្រែង។កម្លាំងចូលរួមមានមន្ត្រីសាលាស្រុកជីក្រែង មន្ត្រីសាលាឃុំអន្លង់សំណរ មន្ត្រីសង្កាត់រដ្ឋបាលជលផលអន្លង់សំណរ មន្ត្រីបរិស្ថានស្នាក់ការទំនប់សួង មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំអន្លង់សំណរ មេភូមិ ភូមិស្ដៅ និងសហគមន៍អន្លង់សំណរ សរុបចំនួន១៨នាក់ដាំកូនត្នោតលើដីប្រវែង៣៥០០ម៉ែត្រអស់គ្រាប់ត្នោតចំនួន២៥០០គ្រាប់។