កិច្ចប្រជុំពិភាក្សា និងពិគ្រោះយោបល់ ស្តីពីការស្វែងរកដំណោះស្រាយគាំទ្រជីវភាពរស់នៅចំពោះក្មេងអាយុក្រោម ១៨ឆ្នាំ របស់គម្រោងកែលម្អការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិក នៅខេត្តសៀមរាប

0

សៀមរាប: នៅសាលប្រជុំរដ្ឋបាលខេត្ត នៅថ្ងៃទី ២១ ខែមេសា ឆ្នាំ២០២២ មានបើកកិច្ចប្រជុំពិភាក្សា និងពិគ្រោះយោបល់ ស្តីពីការស្វែងរកដំណោះស្រាយគាំទ្រជីវភាពរស់នៅ ចំពោះក្មេងអាយុក្រោម ១៨ឆ្នាំ របស់គម្រោងកែលម្អការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិក នៅខេត្តសៀមរាប។

កិច្ចប្រជុំពិភាក្សានេះដែរ ធ្វើឡើងក្រោមការដឹកនាំរបស់ឯកឧត្តម បួង ហេង អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន និងជាប្រធាន នាយកដ្ឋានមុខងារ និងធនធាន នៃក្រសួងមហាផ្ទៃ និងលោក ប្រាក់ សោភ័ណ អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីក្រុមការងារក្រសួងមហាផ្ទៃ តំណាងរដ្ឋបាលក្រុងសៀមរាប រដ្ឋបាលស្រុកប្រាសាទបាគង មន្ទីរបរិស្ថានខេត្ត មន្ទីរអប់រំ យុវជន និងកីឡាខេត្ត មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត ទីចាត់ការអន្តរវិស័យសាលាខេត្ត ក្រុមការងារ world Bank និងមន្ត្រីជំនាញពាក់ព័ន្ធ។

បន្ទាប់ពីពិភាក្សាគ្នារួចមក ក្រុមការងារគណប្រតិភូក្រសួងមហាផ្ទៃ ក្រុមការងាររដ្ឋបាលខេត្តសៀមរាប និងក្រុមការងារ world bank បានឯកភាពនឹងបន្តខិតខំ រកដំណោះស្រាយបញ្ហា និងបំពេញនូវកង្វះខាតមួយចំនួនទៀត ដើម្បីពន្លឿនការងារអនុវត្តគម្រោងកែលម្អទីចាក់សំរាមនេះ ឲ្យមានលក្ខណៈបច្ចេកទេស និងធានាបាននូវបរិស្ថានសង្គមនាពេលអនាគត៕