គ្រួសារងាយរងគ្រោះចំនួន២០គ្រួសារ នៅឃុំចុងដូងទទួលអំណោយមនុស្សធម៌ពី រដ្ឋបាលស្រុកបារាយណ៍

0

កំពង់ធំ÷ លោក អួង សារឿន អភិបាលស្រុកបារាយណ៍ ព្រមទាំងសហការី បានសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយរបស់រដ្ឋបាលស្រុកបារាយណ៍ ទៅចែកជូនគ្រួសារងាយរងគ្រោះ និងលោកយាយ លោកតាចំនួន២០គ្រួសារ ស្ថិតនៅក្នុងឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ ។

នៅក្នុងឱកាសនេះលោក អួង សារឿនអភិបាលស្រុកបារាយណ៍ ក៏មានប្រសាសន៍ថា ការផ្ដល់អំណោយមនុស្សធម៌ជូន គ្រួសារងាយរងគ្រោះ និងលោកយាយ លោកតាក្នុងការដោះស្រាយជីភាពបានមួយរយៈ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ។ ដើម្បីចុះជួយពុកម៉ែបងប្អូនជាបន្តបន្ទាប់ លោកអភិបាលស្រុកលើកឡើងថា គ្រប់ទីកន្លែងទាំងអស់ ទីណាមានទុក្ខលំបាក ទីនោះតែងតែមានអំណោយចុះជួយជានិច្ច ដោយមិនទុកឱ្យបងប្អូនណាម្នាក់ អត់ស្បៀងអាហារនោះទេ ។ គ្រឿងឧបភោគបរិភោគដែលផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋនេះគឺបានមកពីសប្បុរសជននានា ដែលគាត់ឧបត្ថម្ភ ដល់គ្រួសារងាយរងគ្រោះ ពិសេសចាស់ជរាគ្មានទីពឹង។

លោកអភិបាលស្រុកក៏បានផ្ដាំផ្ញើ ដល់បងប្អូនប្រជាពលរដ្ឋ សូមពុកម៉ែបងប្អូនណែនាំដល់កូនចៅ ត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនបំផ្លាញខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល និងចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ដើម្បីកុំឲ្យមានគ្រោះថ្នាក់ និងការបាត់បង់អាយុជីវិត។ សូមឱ្យបងប្អូនចូលរួមថែរក្សាសន្តិភាព និងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីយើងទាំងអស់គ្នា ។

គួរបញ្ជាក់ផងដែរថាអំណោយ ផ្ដល់ជូនចំនួន២០គ្រួសារ ក្នុងមួយគ្រួសារទទួលបាន÷ អង្ករ០១បេ មី០១កេស និងទឹកត្រី០១យួរ ត្រីខ០១យួរ និងថវិកាមួយចំនួនទៀតផងដែរ។