រយៈពេលពីរថ្ងៃនគរលបាលក្រុងប៉ោយប៉ែតឃាត់ជនសង្ស័យបួននាក់ជាក្រុមចោរលួចកាច់កម៉ូតូ បញ្ចូនទៅកាន់សាលាដំបូងខេត្ត

0

បន្ទាយមានជ័យ៖ រយៈពីរថ្ងៃនគរលបាលក្រុងប៉ោយប៉ែត ឃាត់ជនសង្ស័យចំនួនបួននាក់ ជាក្រុមចោរលួចកាច់កម៉ូតូ បញ្ចូនទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការតាមច្បាប់នៅរសៀលថ្ងៃទី0១ ខែឧសភា ឆ្នាំ២០២២។
ជនសង្ស័យទាំងបួននាក់១.ឈ្មោះសំ ប៉ី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ,ទី២.ឈ្មោះសាំង ស៊ីឡូ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ,ទី៣.ឈ្មោះ រិម រតនា ហៅចៅ ភេទប្រុស អាយ១៤ឆ្នាំ ជនជាតិខ្មែរ ជនសង្ស័យទាំង៣នាក់រស់នៅក្នុងភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ចំណែកជនសង្ស័យទី៤ឈ្មោះរ៉េត សារ៉ាត់ ហៅរ៉ាត់ ភេទប្រុស អាយុ១៥ឆ្នាំ ស្នាក់នៅភូមិ ទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតបានប្រាប់ថា៖ ជនសង្ស័យទាំងបួននាក់ខាងលើនេះ ត្រូវបានកម្លាំងចុះស្រាវជ្រាវឃាត់ខ្លួនជាបន្តបន្ទាប់នៅថ្ងៃទី១៩.៣0 ខែមេសា ឆ្នាំ២០២២ ក្រោយពីធ្វើសកម្មភាពលួចកាច់ករម៉ូតូរបស់ជនរងគ្រោះ ឈ្មោះ មូល រិទ្ធី ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ម៉ោង២,៣០នាទីទាបភ្លឺ ថ្ងៃទី២៨ខែមេសា ជនរងគ្រោះបានចតម៉ូតូទុកចោលមុខបន្ទប់ភ្លៀវ រួចដើរយកបាយអោយភ្ញៀវដែលកម្មង់ ប្រហែល5នាទី នៅម្ដុំកាស៊ីណូទីហាវ ក្នុងភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ស្រាប់តែបាត់ម៉ូតូ ទើបដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចនគរបាលជួយរកម៉ូតូមកវិញ។
ជនសង្ស័យទាំង៤នាក់ ត្រូវបានបញ្ជូនទៅកាន់នគរបាលជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ រួចត្រូវបញ្ជូនបន្តទៅសាលាដំបូងខេត្តចាត់ការបន្តតាមផ្លូវច្បាប់។ ចំណែកម៉ូតូម៉ាកហុងដាហ្សូមម័រអ៊ិច ពណ៍បៃតង ស៊េរីឆ្នាំ2017ពាក់ស្លាកលេខបន្ទាយមានជ័យ1L-4265 របស់ជនរងគ្រោះត្រូវបានរក្សាទុក ដើម្បីប្រគល់ជូនម្ចាស់វិញ៕ប៉ោយប៉ែត