សប្បុរសជន ក្រុមហ៊ុនវិយោគ រូមនិងប្រធានមន្ទីរស្ថាប័ននានាក្នុងខេត្ត បាននាំយកអំណោយជាថវិកា គ្រឿងឧបភោគបរិភោគឧបត្ថម្ភ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ

0

ខេត្តព្រះសីហនុ៖ ក្នុងឱកាសអបអរសាទរទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ខួបលើកទី ១៥៩  ឆ្នាំ២០២២ សប្បុរសជន.ក្រុមហ៊ុនវិយោគ.ប្រធានមន្ទីរស្ថាប័ន នានាក្នុងខេត្តព្រះសីហនុបាននាំយកអំណោយ ជាថវិកា និងគ្រឿងឧបភោគបរិភោគ ប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្ត ព្រះសី ហនុ ដើម្បីរូមចំណែក សម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំងទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ក៏ដូចជា ប្រជា ពលរដ្ឋរងគ្រោះ ដែលជួបការលំបាកដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗផងដែរ។ដោយកម្មវិធីទទួលអំណោយ នេះបានរៀបចំឡើង នៅសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ នាព្រឹក ថ្ងៃទី០៦ ខែ ឧសភា ឆ្នាំ ២០២២។

សប្បុរសជនដែលបាននាំអំណោយជាថវិកា ក៏ដូចគ្រឿងឧបភោគបរិភោគរូមមាន៖

១.សមាគមខ្មែរចិនខេត្តព្រះសីហនុ ឧបត្ថម្ភថវិកា ៥០០០ដុល្លា។២.លោកឧញ្ញ៉ា លី គួង អនុប្រធានកិត្តិយសាខា ឧបត្ថម្ភថវិកា ២២២២២ដុល្លា។៣.លោកឧញ៉ា អ៊ូ ឆាយ អនុប្រធានកិត្តិយសាខា និងលោកជំទាវ ឧបត្ថម្ភថវិកា ២០០០០ដុល្លា។៤.អង្គភាពអគ្គិសនីខេត្តព្រះសីហនុ ឧបត្ថម្ភថវិកា ២០០០០ដុល្លា។៥.លោកឧញ៉ា រតន: សម្បត្តិ អនុប្រធានកិត្តិយសាខា ឧបត្ថម្ភថវិកា ២០០០០ដុល្លា។៦.លោកឧញ៉ា មៀម វណ្ណ និងលោកជំទាវ ឧបត្ថម្ភថវិកា ៨០០០ដុល្លា។៧.លោកឧកញ៉ា អឹង ផល្លារ និងលោកឧកញ៉ា លី គុងហុង ឧបត្ថម្ភថវិកា ៥០០០ដុល្លា។

៨.លោក អ៊ុក គឹមសាន ឧបត្ថម្ភថវិកា ៥០០០ ០០០រៀល។៩.លោកឧកញ៉ា សុខ ហេង អនុប្រធានប្រកិត្តិយសាខា ឧបត្ថម្ភទឹកត្រី ២០០០យួរ។១០.Kompong Dewa Resort ឧបត្ថម្ភថវិកា ២០០០០ដុល្លា។ ១១.សណ្ឋាគារ ស៊ីហូ រីហ្សត ឧបត្ថម្ភថវិកា ១០០០០ដុល្លា។១២.កាស៊ីណូ សេនជូរី ឧបត្ថម្ភថវិកា ១០០០០ដុល្លា។១៣.Blu Bay Condo (SHU Jian Tian YU Develobment Co.LTD)ឧបត្ថម្ភថវិកា ៥០០០ដុល្លា។១៤.Victory Paradise Resort ឧបត្ថម្ភថវិកា ១០០០០ដុល្លា។១៥.លោកឧកញ៉ាឡាវកាងអនុប្រធានប្រកិត្តិយសាខានិងលោកជំទាវឧបត្ថម្ភថវិកា៥០០០ដុល្លា។១៦.Mr Chen Allen ឧបត្ថម្ភថវិកា ២០០០០ដុល្លា។១៧.លីស៊ីនគ្រុប ឧបត្ថម្ភថវិកា ១០០០០ដុល្លា។

១៨.លោក ស៊ូ កាវវិន ឧបត្ថម្ភថវិកា ១០០០០ដុល្លា។១៩.Oscar KTV ឧបត្ថម្ភថវិកា ៥០០០ដុល្លា។២០.White Sand Group ឧបត្ថម្ភថវិកា ១០០០០ដុល្លា។២១.ភោជនីយដ្ឋានស៊ុបម៉ោង៩ ឧបត្ថម្ភថវិកា ១០០០០ដុល្លា។ ២២.Jing Ji Zhi ye ឧបត្ថម្ភថវិកា ១០០០០ដុល្លា ២៣.ភោជនីយដ្ឋានអាស៊ីនបាវអ៊ី ឧបត្ថម្ភថវិកា ៥០០០ដុល្លា។ ២៤.Jing Chen Hai Jing Jiu Dian ឧបត្ថម្ភថវិកា ២៦០០ដុល្លា។ ២៥.សណ្ឋាគារកាស៊ីណូ តាស៊ីកាង ឧបត្ថម្ភថវិកា ៥០០០ដុល្លា។ ២៦.កាស៊ីណូ ប៉យ៉ា ឧបត្ថម្ភថវិកា ៥០០០ដុល្លា។ ២៧.ការស៊ីណូ ហ្គោបូអ៊ីស្ត ឧបត្ថម្ភថវិកា ៥០០០ដុល្លា។២៨.ការស៊ីណូ អាត្លង់តិច ឧបត្ថម្ភថវិកា ៥០០០ដុល្លា។២៩.លោកជំទាវ គួច ចន្តា សមា ជិកក្រុមប្រឹក្សាខេត្ត ព្រះសីហនុ ឧបត្ថម្ភថវិកា ១០០ដុល្លា។៣០.មន្ត្រីរាជការ រតនាគារខេត្តព្រះសីហនុ ឧបត្ថម្ភថវិកា៣១៥០០០រៀល។

៣១.លោក សាមុត សុធារិទ្ធ ប្រធានមន្ទីរបរិស្ថានខេត្តព្រះសីហនុ ១ ០០០ ០០០រៀល។៣២.Mr CHUNG Tai Hing ឧបត្ថម្ភថវិកា ១០០០០ដុល្លា។ ៣៣.លោកឧកញ៉ា ជៀម ផែន និងលោកជំទាវ ឧបត្ថម្ភថវិកា ១០០០០ដុល្លា។ទី៣៤.លោក ហ៊ឹន ត្រឹង និងលោកស្រី ហួត ស៊ីថាឧបត្ថម្ភថវិកា៤០០០០០០រៀល។៣៥.សណ្ឋាគារសាន់សាញបេ ឧបត្ថម្ភថវិកា ១០០០ដុល្លា។៣៦.Jin Bei Group ឧបត្ថម្ភថវិកា ២០០០០ដុល្លា។ ៣៧.លោក តែ អ៊ីងពាំង ឧបត្ថម្ភ ថវិកា ៥០០០ដុល្លា។៣៨.លោក ប្រាក់ សុវណ្ណប្រធាន មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះសីហនុ ឧបត្ថម្ភថវិកា២ ០០០ ០០០រៀល។

៣៩.លោកឧកញ៉ា តាន់ តាក់ និងលោកជំទាវ ឧបត្ថម្ភថវិកា ៣០០០ដុល្លា។៤០.លោក ស៊ូ លាងសឹង ឧបត្ថម្ភថវិកា ១០០០០ដុល្លា។៤១.ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងមន្ត្រីរាជការ ឧបត្ថម្ភថវិកា ៣០០០០ដុល្លា។៤២.Liu Liang Xin ឧបត្ថម្ភថវិកា ២០០០ដុល្លា៤៣.Lam Hong Sing International Hotel  ឧបត្ថម្ភថវិកា ៣០០០ដុល្លា។៤៤.Wang  Guoping ឧបត្ថម្ភថវិកា ២០០០ដុល្លា។៤៥.លោកឧញ៉ា ហេង វណ្ណា ឧបត្ថម្ភថវិកា៤ ០០០ ០០០រៀល។៤៦.Feng Huang Guo Ji ឧបត្ថម្ភថវិកា ២០០០ដុល្លា។ ៤៧.ក្រុមហ៊ុន រ៉ូយ៉ាល់ មេគង្គ ឧបត្ថម្ភថវិកា ១០០០ដុល្លា។៤៨.Dong Xin Bao Long Casino ឧបត្ថម្ភថវិកា ៥០០០ដុល្លា។៤៩.Lai Mi  Company ឧបត្ថម្ភថវិកា ១០០០ដុល្លា។៥០.សណ្ឋាគារ ចូវជិសីនហាវ ឧបត្ថម្ភថវិកា ៥០០០ដុល្លា។ ៥១.អ្នកឧកញ៉ា លី យ៉ុងផាត់ និងលោកជំទាវ ឧបត្ថម្ភថវិកា ២០០០០ដុល្លា។ ៥២.អ្នកឧកញ៉ា ស៊ី គង់ទ្រីវ និងលោកជំទាវ ឧបត្ថម្ភ ថវិកា ២០០០០ដុល្លា។ ៥៣.អ្នកឧកញ៉ា កុក អាន និងលោកជំទាវ ឧបត្ថម្ភថវិកា ២០០០០ដុល្លា។សរុបថវិកាដែលសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុទទួលបាន៖មានចំនួន១៦ ៣១៥ ០០០ រៀល  និង ៤២៨ ៤២២ដុល្លាអាមេរិក រូមនិង ទឹកត្រីចំនួន២០០០យូផងដែរ។

ក្នុងឱកាសនោះលោក គួច ចំរើន ប្រធានគណកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសធម៌ទាំងអស់ ដែលបានបរិច្ចាគថវិកានាពីគ្រប់ មជ្ឈដ្ឋានក្នុង វិស័យសាធារណៈនិងវិស័យឯកជនចូលរួមជាកម្លាំងជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុក្នុងពេលនេះក៏ដូចពេលកន្លងមក ដើម្បីជួយសម្រាលទុក្ខលំបាករបស់ជនរងគ្រោះ ជនងាយរងគ្រោះដោយគ្រោះមហន្ត រាយផ្សេងៗ ជនពិការ ចាស់ជរាគ្មានទីពឹង កុមារកំព្រា ស្ត្រីមេម៉ាយមាន កូនច្រើន និងអ្នកជំងឺរ៉ាំរ៉ៃ ដោយពុំមាន ការរើសអើងពូជសាសន៍ជំនឿសាសនានិងនិន្នាការនយោបាយហើយសកម្មភាពនេះជាការចូលរួមចំណែកយ៉ាងសកម្មជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ។ជាមួយគ្នានោះលោក គួច ចំរើន ប្រធានគណ កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុបានសូមឱ្យសប្បុរសធម៌ទាំងអស់ចូលរួមស្ដាប់ការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសប្រសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ(៣ កុំ)(៣ ការពារ)។ និងសូមជួនពរចំពោះ សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧក ញ៉ា លោកឧកញ៉ា លោក លោកស្រី សប្បុរសជនទាំងអស់ជួបនូវពរជ័យ បវរសួស្តីមហាប្រសើរ ព្រមទាំងពុទ្ធ ពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

(ដោយនាគសមុទ្រ)