វរសេនីយ៍ទោនគរបាលក្រសួងមហាផ្ទៃម្នាក់បាញ់អ្នកស៊ីឈ្នួលឃ្វាលសត្វអោយរបួសធ្ងន់ ដោយ គ្រាន់តែក្របីចូលស៊ិស្មៅដុះឯងក្នុងដីខ្លួននៅអូរបីជាន់

0

បន្ទាយមានជ័យ៖ គ្រាន់តែក្របីចូលស៊ិស្មៅក្នុងដីខ្លួននៅ លោកផ្កាយ២នគរបាលការិយាល័យកិច្ចការផ្ទៃក្នុងក្រសួងមហាផ្ទៃម្នាក់បាញ់អ្នកស៊ីឈ្នួលឃ្វាលសត្វអោយរបួសធ្ងន់ ។
សមត្ថកិច្ចបានចាត់ទុកករណីនេះថាជាករណីប៉ុនប៉ងមនុស្សឃាតកើតឡើងកាលពីថ្ងៃទី៧ខែឧសភាឆ្នាំ២០២២ វេលាម៉ោង០១និង.៣៥នាទី នៅចំណុចដីចាក់.ស្ថិតនៅភូមិ/ឃុំអូរបីជាន់.ស្រុកអូរជ្រៅ.ខេត្ត.បន្ទាយមានជ័យ។
មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំអូរបីជាន់និងអធិការដ្ឋានស្រុកអូរជ្រៅអោយដឹងកាលពីថ្ងៃទី០៨ខែឧសភាថា: ជនរងគ្រោះមានឈ្មោះ ឃាង វណ្ណាអាយុ៥៥ឆ្នាំភេទប្រុស.រស់នៅភូមិថ្នលបត់.ឃុំអូរបីជាន់.ស្រុកអូរជ្រៅ.ខេត្ត.បន្ទាយមានជ័យ មុខរបរសុីឈ្នួលឃ្វាលក្របី ។រីឯជនសង្ស័យ បង្កឡើងមានឈ្មោះ វីរះ:សេនីយ៏ទោ រ៉ា ទឹមច័ន្ទពិសី អាយុ៤២ឆ្នាំភេទប្រុស.តួនាទីនាយរងការិយាល័យកិច្ចការផ្ទៃក្នុងក្រសួងមហាផ្ទៃ.មកស្នាក់នៅបណ្តាះអាសន្ន.នៅភូមិអូរបីជាន់.ឃុំអូរបីជាន់ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ អ៊ឹម សុភារ: អធិការនគរបាលស្រុកអូរជ្រៅប្រាប់កាសែតរស្មីកម្ពុជាថ្ងៃទី០៨ខែឧសភា ថា : មុនកើតហេតុមានមូលហេតុសត្វក្របីរបស់ជនរងគ្រោះឃ្វាលបានចូលសុីស្មៅ.ក្នុងដីរបស់ជនសង្ស័យ។
លោកបានបន្តថា មិនដឹងជាខឹងច្រឡោតឬទឹកចិត្តឃោរឃៅយ៉ាងណា ទើបជនសង្ស័យបានយកកាំភ្លើងម៉ាក់វាំងឡុង(ប្រភេទកាំភ្លើងបាញ់សត្វ).បាញ់ជនរងគ្រោះ ចំនួន១គ្រាប់បណ្តាលឲ្យចំរងរបួសធ្ងន់កំភួនជើងខាងឆ្វេង នៅកន្លែងកើតហេតុ។
ហើយដីនិងវាលស្មៅជាប់ព្រំដែនកម្ពុជា ថៃដែលជនសង្ស័យទើបទិញនោះ ក៏ពុំមានរបង ហើយស្មៅនោះក៏ជាស្មៅដុះឯង គ្មាននរណាដាំឡើយ ។ សមត្ថកិច្ចបន្តថា ជនសង្ស័យដៃដល់បាញ់រួច ឃើញជនរងគ្រោះរងរបួសដួលដេកលើដី ក៏បានបានរត់គេចខ្លួនបាត់ទៅ។ភ្លាមៗ អ្នកេជិតខាងនិងសមត្ថកិច្ចបាននាំជនរងគ្រោះយកទៅសង្គ្រោះព្យាបាលនៅមណ្ឌលសុខភាពអូរបីជាន់មុននឹងបញ្ជូនទៅមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា ជប៉ុនមង្គលបូរី ។
ករណីនេះកម្លាំងជំនាញព្រហ្មទ័ណ្ឌខេត្ត ស្រុកនិងប៉ុស្រដ្ឋបាលឃុំបាននឹងកំពុងស្រាវជ្រាវ តាមរកចាប់ជនសង្ស័យ ដើម្បីកសាងសំនុំរឿងតាននិតិវិធីច្បាប់ ៕ដោយ៖ឃិន គន្ធា