ប៉េអឹមខេត្ដបាត់ដំបង បញ្ចប់ការស្រាវជ្រាវករណីជួញដូរអាវុធឆ្លងដែនខុសច្បាប់ ដោយឃាត់ខ្លួនមុខសញ្ញាចំនួន៧នាក់

ខេត្តបាត់ដំបង ÷ ជនសង្ស័យចំនួន៧នាក់ ត្រូវបានបញ្ជូនខ្លួនទៅកាន់សាលាដំបូងហើយ បន្ទាប់ពីកម្លាំងប៉េអឹមខេត្ត តាមស្រាវជ្រាវ និងឈានដល់ការចាប់ខ្លួនបានជាបន្តបន្ទាប់ ជុំវិញករណី កាន់កាប់ និងជួញដូរអាវុធឆ្លងដែនខុសច្បាប់។

ដោយអនុវត្តន៍តាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជារងកងយោធពលខេមរភូមិន្ទ នឹងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង ក្រោមការដឹកនាំបញ្ជាផ្ទាល់ របស់លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្ដបាត់ដំបង នៅវេលាម៉ោង ៧ និង ៣០ នាទីយប់ កាលពី ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២ នៅចំណុចស្នាក់ការដោះដូរអីវ៉ាន់ ស្ថិតក្នុង ភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បានឃាត់ខ្លួនជនសង្ស័យ ចំនួន ២ នាក់៖

១-ឈ្មោះ ឆាន់ ស្រស់ ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរ បើកបរ រស់នៅភូមិយាង ឃុំយាង ស្រុកពួក ខេត្តសៀមរាប ។ ២-ឈ្មោះ ប៉ក់ ពៅ ហៅ ប៉យ ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរ បើកបរ រស់នៅភូមិអូរចម្លងលើ ឃុំតាត្រៃ ស្រុកកំរៀង ខេត្តបាត់ដំបង ។ ដោយនៅពេលនោះដែរ កម្លាំងបានដកហូតវត្ថុតាងរួមមាន ÷ ១-រថយន្ត ចំនួន ០១ គ្រឿង ម៉ាកសាំយ៉ុង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2V-4837 (សំរាប់ ដឹកទំនិញផ្ញើចេញចូលទៅប្រទេសថៃ) ។

២-ទូរស័ព្ទដៃ ចំនួន ០២ គ្រឿង ។

លុះនៅវេលាម៉ោង ៨ និង ០០ នាទី ព្រឹក ថ្ងៃទី ២ ខែ ឆ្នាំដដែល នៅចំណុចភូមិល្វា ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បានឃាត់ខ្លួនជនសង្ស័យ ១ នាក់ ឈ្មោះ ហឺ ឡៃហៀក ភេទ ប្រុស អាយុ ៣០ឆ្នាំ មុខរបរ អ្នកទទួលបញ្ញើអីវ៉ាន់ប្រចាំស្រុកបវេល មានអាស័យដ្ឋាន ភូមិល្វា ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង ។ នៅក្នុងកិច្ចប្រតិបត្តិការលើកទី២នេះ កម្លាំងបានដកហូតវត្ថុតាងរួមមាន ÷ ១-រថយន្ត ចំនួន ១ គ្រឿង ម៉ាក Morning ពណ៌ ស ស្លាកលេខ បាត់ដំបង 2D-0257 (សំរាប់ដឹកទំនិញដែលផ្ញើពីស្រុកបវេលទៅស្រុកកំរៀង) ២-ទូរស័ព្ទដៃ ចំនួន ០១ គ្រឿង ម៉ាក OPPO ពណ៌ ខៀវ ។

ដោយមានការសម្របសម្រួលពីលោក ដួង សារ៉ន ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តបាត់ដំបង នៅវេលា ម៉ោង ០៩ និង ៤៥ នាទី ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ នៅចំណុចលំនៅដ្ឋានរបស់ឈ្មោះ ហ៊ី ឡៃហៀក ស្ថិតក្នុងភូមិល្វា ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង កម្លាំងបានធ្វើការដកហូតវត្ថុតាង៖ ១-រថយន្ត ០១ គ្រឿង ម៉ាក Starex ពណ៌ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ 2BI-0257 និង

២-ប័ណ្ណសម្គាល់យានយន្ត ០១ សន្លឹក ។

នៅវេលាម៉ោង ១២ និង ២៥ នាទី ថ្ងៃទី០២ ថ្ងៃដដែលនៅចំណុច ភូមិអូរដា ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បានឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ វើន វាសនា ហៅ លុន ភេទ ប្រុស អាយុ ៣៤ឆ្នាំ មុខរបរ នគរបាល ស្នាក់នៅភូមិឃាំង ឃុំយាង ស្រុកពួក ខេត្តសៀមរាប ដោយបានដកហូត

១-រថយន្ត ០១ គ្រឿងម៉ាក Lexus RX 330 ពណ៌ ស ស្លាកលេខ ភ្នំពេញ 2BH-6099 ។

២-ទូរស័ព្ទដៃ ០១ គ្រឿង ម៉ាក IPHONE ពណ៌ ទឹកមាស ។ ៣-ចិញ្ចៀន ០១ វង់ ។ និង ៤-ប្រាក់ថៃចំនួន ៩០០០ (ប្រាំបួនពាន់ ) បាត ។

នៅវេលាម៉ោង ១ និង ៣០ នាទី រសៀល ថ្ងៃទី០២ ដដែល នៅចំណុចរង្វង់មូលយាយជីច្រូតស្រូវ ស្ថិតក្នុង ភូមិឬស្សីក្រោក ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបន្តឃាត់ខ្លួនជនសង្ស័យ ៣ នាក់ទៀត ៖

១-ឈ្មោះ សម្បត្តិ ស្រីលីន ភេទស្រី អាយុ ៣០ឆ្នាំ មុខរបរ អ្នកទទួលបញ្ញើអីវ៉ាន់ប្រចាំស្រុកមង្គលបូរី អាស័ យដ្ឋាន ភូមិប្រឡាយលួងលើ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។ ២-ឈ្មោះ សោម ចាន់ណា ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ សិស្ស មានអាស័យដ្ឋាន ភូមិតាដោក ឃុំឬស្សី ក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។ និង ៣-ឈ្មោះ ថន ម៉េងគង់ ហៅ វីន ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ លក់ត្រី អាស័យដ្ឋាន ភូមិឬស្សីក្រោក ឃុំ ឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។ វត្ថុតាងដកហូតរួមមាន ÷ ១-កាំភ្លើងខ្លីចំនួន ០២ ដើម ម៉ាក ROLO ពណ៌ ទឹកប្រាក់ និងម៉ាកGLOCK ពណ៌ ខ្មៅ ។ ២-គ្រាប់កាំភ្លើង GLOCK ចំនួន ២១ គ្រាប់ និងបង់ចំនួន ០២ ។ ៣-គ្រាប់កាំភ្លើង ROLO ចំនួន ១៤ គ្រាប់ ។ ៤-គ្រាប់កាំភ្លើង AK 47 ចំនួន ១.០០០ គ្រាប់ ។

៥-សំបកគ្រាប់បែក ចំនួន ៥០ គ្រាប់ ។ ៦-គីបគ្រាប់បែក ច្រកក្នុងកំប៉ុង ចំនួន ០៥កំប៉ុង សរុប ចំនួន ៥១ គីប ។

៧-សំបកកែសដែក (បើករួច) គ្រាប់កាំភ្លើង AK47 ចំនួន ០៣ កេស ។ ៨-សំបកកែសស្នោ ចំនួន ០៥ កេស ។ និង

៩-ទូរស័ព្ទដៃចំនួន ០២ គ្រឿង ម៉ាក OPPO ពណ៌ ខ្មៅ ។

សរុបការនៅក្នុងកិច្ចប្រតិបត្តិការបំបែកសំបុកជួញដូរអាវុធនេះ កម្លាំងបានឃាត់ខ្លួនជនសង្ស័យចំនួន ៧ នាក់