លោកឧកញ៉ា ទៀ វិចិត្រនិងលោកជំទាវ ឧបត្ថម្ភថវិកាចំនួន២លានរៀលដល់ដល់ក្មេងស្រី និងម្តាយដែលពិការដោយសារគ្រោះថ្នាក់ចរាចរណ៍រស់នៅខេត្តកំពង់ធំ

0

ខេត្តព្រះសីហនុ៖លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ និងលោកជំទាវ  ហេង គីមជី នារសៀលថ្ងៃទី១០ខែឧសភាឆ្នាំ២០២២នេះបានចាត់តំណាងនាំយក ថវិកាចំនួន ២លានរៀលទៅឧបត្ថម្ភដល់គ្រួសារ ក្រីក្រ ក្មេងស្រី និងម្តាយដែលពិការដោយសារគ្រោះថ្នាក់ចរាចរណ៍រស់នៅ ខេត្តកំពង់ធំ។

លោកឧកញ៉ា ទៀ វិចិត្រ វបានបញ្ជាក់ថាការផ្តល់ជំនួយថវិកាចំនួន ២លានរៀលនេះគឺជាទឹកចិត្តដោយក្តី អាណិតដល់គ្រូសារ ក្មួយស្រីដែលមានជីវភាពក្រីក្រហើយ ថែមទាំង ពិការទាំងម្តាយនិងកូនទៀត ។ការចែក រំលែកថវិកាបន្តិចបន្តូចនាពេលនេះគ្រាន់ជាផ្នែកមួយជួយ រំលែក ការលំបាកដល់គ្រួសារក្រីក្រខាងលើ សម្រាប់ ឱ្យពួកគាត់យកថវិកានេះប្រើប្រាស់សម្រួលដល់ជីវភាពរស់នៅនិងព្យាយបាលជំងឺ ។

ក្មេងស្រី និងម្តាយដែលជាជនពិការបានគោរពថ្លែងអំណរអរគុណយ៉ាងជ្រាល ជ្រៅបំផុត ចំពោះ លោក ឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ ដែល បានឧបត្ថម្ភថវិ កាចំនួន២លានរៀលជួយដល់គ្រូសារពួកគាត់។ដោយថវិកានេះវាច្រើនខ្លាំងណាស់សម្រាប់គ្រូសាររបស់គាត់ដែលកំពុងជួបការលំបាកខ្លាំងក្នុងជីវភាពក្រីក្ររស់នៅប្រចាំថ្ងៃ។ជាមួយគ្នានេះក្រុមគ្រូសារក្មេងស្រី សូមជូនពរដល់ លោកឧកញ៉ានិងលោកជំទាវព្រមទាំងក្រុមគ្រួសារសូមមានសុខភាពល្អនិងប្រកបដោយពុទ្ធពរគ្រប់ប្រការ៕

(ដោយនាគសមុទ្រ)