ទឹកគួចស្ត្រីម្នាក់ ស្លាប់ យ៉ាងអាណោចអាធ័ម ក្នុងទឹកអូរព្រំដែន

0

ខេត្តបាត់ដំបង ÷ ស្ត្រីម្នាក់បានលង់ទឹកអូរព្រំដែន ស្លាប់យ៉ាងអាណោចអាធ័មជាទីបំផុត ខណ:ដែលទឹកអូរកំពុងឡើងខ្លាំង ហើយបានគួចទៅជាប់នឹងដើឈើក្នុងសភាពអាក្រាត។

ហេតុការណ័នេះបានកើតឡើងនៅវេលាម៉ោង ៣ និង ៣០ នាទី ល្ងាចថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០២២ នៅក្នុងទឹកអូរព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងភូមិស្ពានយោល ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង ។

តាមការបំំភ្លឺពីបុរសជាប្តីឈ្មោះ សុខ អាយុ ៣៧ ឆ្នាំ  បាននិយាយថា ប្រពន្ធរបស់គាត់ឈ្មោះ រឿត ហៅ រ័ត្ន អាយុ ៣៥ ឆ្នាំ បានបាត់ពីផ្ទះតាំងពីព្រឹក ប៉ុន្តែគាត់មិនបានតាមរកដោយសារគាត់រវល់សុីឈ្នួលបាញ់ថ្នាំស្មៅអោយគេ។

បុរសជាប្តីបានបន្តថា លុះនៅពេលកើតហេតុគាត់បានឮគេស្រែកថាមានមនុស្សលង់ទឹក ទើបរត់ទៅមើលក្នុងអូរក៏បានឃើញប្រពន្ធរបស់ខ្លួនអណ្តែតតាមទឹកមកជាប់នឹងដើមឈើមួយដើម ស្លាប់ទៅហើយ។

បើតាមប្រភពខាងក្រៅបាននិយាយថា ស្ត្រីរងគ្រោះរូបនេះ អាចមានលក្ខណ:ស្រវឹងស្រវឹងស្រា សង្ស័យពេលចុះក្នុងអូររអិលជើងធ្លាក់តែម្តង ទើបបណ្តាលអោយលង់បែបនេះ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងពិនិត្យ ក្រែពាក់ព័ន្ធនិងអំពើឃាតកម្ម៕ អត្ថបទ : ព្រាប.ស