​តាមក្របួចជនជាតិថៃម្នាក់ ដែលធ្វើសកម្មភាពគាស់ផ្ទះលួចទ្រព្យសម្បត្តិពលរដ្ឋយ៉ាងសកម្ម

0

ខេត្តបាត់ដំបង ÷ ដោយអនុវត្ត តាម ការណែនាំ បញ្ជា ផ្ទាល់ ពី ឯកឧត្ដម ឧត្តមសេនីយ៍ ទោ សាត គឹមសាន ស្នងការ នៃ ស្នងការដ្ឋាន នគរបាល ខេត្តបាត់ដំបង និង មាន ការ សម្របសម្រួល ទៅ លើ នីតិវិធី ពី ឯកឧត្ដម កែវ សុជាតិ ព្រះរាជអាជ្ញា នៃ អយ្យការ អម សាលាដំបូង ខេត្តបាត់ដំបង រួចមក នៅ ថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០២២ វេលា ម៉ោង ១២:៤២ នាទី លោក វរសេនីយ៍ឯក ឈឿង គឹមសុង នាយការរិយាល័យ នគរបាល ព្រហ្មទណ្ឌ កម្រិត ស្រាល បាន ដឹកនាំ កម្លាំង ក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប សហការ ជាមួយ កម្លាំង អធិការដ្ឋាន នគរបាល ស្រុក រតនៈ មណ្ឌល និង កម្លាំង អធិការដ្ឋាន នគរបាល ស្រុក សំឡូត បាន ចុះ ទៅកាន់ចំណុចភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ដើម្បីប្រតិបត្តិការ បង្ក្រាប ករណី លួច មាន ស្ថានទម្ងន់ទោស ( គាស់ សោរ ទ្វាផ្ទះ លួច យក ទ្រព្យ សម្បត្តិ ) ១ ករណី ។
នៅក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងបានឃាត់ខ្លួនជនសង្ស័យ ១ នាក់ ឈ្មោះ ថាវី ណង នុត ហៅ មូ ភេទ ប្រុស អាយុ ៤៦ ឆ្នាំ ទី លំនៅ ផ្ទះ លេខ ៧៣ ភូមិ ៣ ឃុំ បាងកាក់ធុម ស្រុក បាងកាក់ធុម ខេត្ត ភិស្នុលោក ប្រទេស ថៃ បច្ចុប្បន្ន មក ស្នាក់ នៅ ផ្ទះ ចំការ ស្ថិតនៅក្នុង ភូមិ ចម្លងរមាំង ក្រោម ឃុំ អូរ សំរិល ស្រុក សំឡូត ខេត្តបាត់ដំបង ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ ខាងលើ បាន ឆ្លើយ សារភាពថា ខ្លួន បាន ធ្វើសកម្មភាព យក តួណឺវីស គាស់ ទ្វារផ្ទះ ចំនួន ២ លើក នៅ ក្នុង ស្រុក រតនៈ មណ្ឌល ១ លើក និង នៅ ក្នុង ស្រុក បាណន់ ១ លើក ។
គួរបញ្ជាក់ថា កាល ពី ថ្ងៃទី ១៩ ខែ មេសា ឆ្នាំ ២០២២ នៅ វេលាម៉ោង ប្រហែល ០៩:០០ នាទី ជនសង្ស័យ ខាងលើ បាន ធ្វេី សកម្មភាព គាស់ ទ្វារផ្ទះ លួច យក ទ្រព្យ សម្បត្តិ នៅ ចំណុច ភូមិ តាគ្រក់ ឃុំ ត្រែង ស្រុក រតនៈ មណ្ឌល ខេត្ត បាត់ដំបង ដែល ជា របស់ ជនរងគ្រោះ ឈ្មោះ ឆោម សំអាត ភេទ ប្រុស អាយុ ៥២ ឆ្នាំ មានទីលំនៅ ខាងលើ ។

សម្ភារៈ បាត់ បង់ មាន ៖ ខ្សែ .ក មាស ចំនួន ៥ ជី បណ្តោង ខ្សែ .ក មាស ចំនួន ៣ ជី កង ដៃ ផ្លាទីន ចំនួន ៥ ជី ខ្សែ .ក ផ្លាទីន ចំនួន ៤ ជី ចិញ្ចៀន ផ្លាទីន ដាំ ត្បូង ពណ៌ ខៀវ ២០ គ្រាប់ ចំនួន ១ វង់ ចិញ្ចៀន ផ្លាទីន ស្នាយ ចំនួន ១ វង់
ចិញ្ចៀន ពេជ្រ ចំនួន ១ វង់ ( តម្លៃ ២៨០០ ដុល្លារ ) ប្រាក់ ដុល្លារ ចំនួន ២០០ ដុល្លារ និង ប្រាក់ ខ្មែរ ចំនួន ១០ ម៉ឺន រៀល ។ និងកាល ពី ថ្ងៃទី ៥ ខែ ឧសភា ឆ្នាំ ២០២២ វេលាម៉ោង ០៤:៤៥ នាទី ទៀបភ្លឺ ជនសង្ស័យ ខាងលើ បាន ធ្វើ សកម្មភាព គាស់ ទ្វារផ្ទះ លួច យក ទ្រព្យ សម្បត្តិ នៅ ចំណុច ភូមិ គរ ឃុំ ស្នឹង ស្រុក បាណន់ ខេត្ត បាត់ ដំបង ដែល ជា របស់ ជនរងគ្រោះ ឈ្មោះ សាន សុខា ភេទស្រី អាយុ ៤០ ឆ្នាំ មាន ទី លំនៅ ខាងលើ ។
សម្ភារៈ បាត់ បង់ មាន ៖ ខ្សែ .ក មាស ១ ខ្សែ ទម្ងន់ ១ តម្លឹង ខ្សែ ដៃ មាស ១ ខ្សែ ទម្ងន់ ១ តម្លឹង ចិញ្ចៀន មាស ១ វង់ ទម្ងន់ ៥ ជី ប្រាក់ ខ្មែរ ចំនួន ៥,៣០០,០០០ រៀល ( ប្រាំលាន សាមសិប ម៉ឺន រៀល ) និង ប្រាក់ ដុល្លារ ចំនួន ១០៥០ ដុល្លារ ( មួយ ពាន់ ហាសិប ដុល្លារ ) ។
វត្ថុតាង ដកហូត រួម មាន ម៉ូតូ ម៉ាក ហុងដា ឌ្រីម សេ ១០០ គ្មាន ស្លាកលេខ ស៊េរី ចាស់ ចំនួន ១ គ្រឿង ។ ដោយបច្ចុប្បន្ន ការិយាល័យ ជំនាញ កំពុង ធ្វើការ កសាង សំណុំរឿង ដើម្បី បញ្ជូន ទៅ សាលា ដំបូង ខេត្ត បាត់ដំបង ចាត់ការ បន្ត តាម នីតិវិធី ៕ អត្ថបទ : សោ និយមរ័ត្ន