កម្លាំងសមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំងចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទប្រើ ប្រាស់ឧបករណ៍ឆក់ត្រីដោយខុសច្បាប់

0

ខេត្តកំពង់ឆ្នាំង កម្លាំងសមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំងបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ខណៈពេលកំពុងប្រើប្រាស់ឧបករណ៍ឆក់ត្រីល្មើសច្បាប់ នៅក្នយងបឹង១កន្លែង ក្រោយវត្តភ្នំយោងក្នុងភូមិទី7 សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំងការបង្ក្រាបបទល្មើសនេះបានធ្វើឡើងនៅវេលាម៉ោង 3 និង 30 នាទីកាលពីរសៀលថ្ងៃទី 16 ខែឧសភា ឆ្នាំ 2022 ។

លោក ឆាយ ខេមរ័ត្ន អធិការនគរបាលក្រុងកំពង់ឆ្នាំងបានអោយដឹងថា កម្លាំងសមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំងបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះក្រូច ចាន់រ៉ា ភេទប្រុស អាយុ 34 ឆ្នាំមានទីលំនៅភូមិទី 1 សង្កាត់ខ្សាម ក្រុងកំពង់
ឆ្នាំង ដែលធ្វើសកម្មភាពឆក់ត្រីនៅចំណុចក្រោយវត្តភ្នំយោង ។ លទ្ធផលនៃការបង្ក្រាបឬបានដកហូតអាំងវែទ័រឆក់ត្រី១
គ្រឿង អាគុយ១គ្រឿង ដងឆក់ចំនួន២ ត្រីផ្ទក់ ត្រីរ៉ស់ ជាង 1គីឡូក្រាមពីដិងជ័រ 1 ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅមន្ត្រីការិយាល័យជលផល នៃមន្ទីរកសិកម្ម
រុក្ខាប្រមាញ់ខេត្តកំពង់ឆ្នាំង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមផ្លូវច្បាប់ ៕ សុខ គឹមសៀន ១៧.០៥.២០២២