កិច្ចប្រជុំមន្ត្រីនគរបាលយុត្តិធម៌ ក្រោមអធិបតីភាព ឯកឧត្តម អុិត សុធា

0

កំពង់ឆ្នាំង: នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២នេះ នៅសាលប្រជុំអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង រៀបចំកិច្ចប្រជុំមន្ត្រីនគរបាលយុត្តធម៌ ។កិច្ចប្រជុំខាងលេីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម អុិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង និងមានការញ្ជេីញចូលរួមពី ស្នងការរងទទួលផែនព្រហ្មទណ្ឌ ស្នងការរងទទួលការងារនគរបាលចរាចរណ៍ផ្លូវគោក និងទេសចរណ៍ ស្នងការរងទទួលផែនការងារនគរបាលសេដ្ឋកិច្ច ស្នងការងទទួលការងារប្រឆាំងគ្រឿងញៀន ស្នងការរងផែនការងារនគរបាលចរាចរណ៏ជើងទឹក ស្នងការរងផែនការងារប្រឆាំងការជួញ័មនុស្ស និងការពាការ អនីតិជន និងយ៉េនឌ័រ ស្នងការរងទទួលការងារនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នាយការិយា ល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នាយការិយាល័យនគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នាយការិយាល័យប្រឆាំងគ្រឿងញៀន នាយការិយាល័យនគរបាលចរាចរណ៏ជើងទឹក នាយការិយាល័យនគរបាលប្រឆាំងការជួញមនុស្ស និងការពាការអនីតិជន និងលោកអធិការនគរបាលទាំង ៨ ក្រុង-ស្រុក ។

ក្នុងឱកាសនោះ ឯកឧត្តម អុិត សុធា បានជំរុញឲ្យសមត្ថកិច្ចពាក់ព័ន្ធ ជាមន្រ្តីនគរបាលយុត្តិធម៌ ត្រូវត្រួតពិនិត្យ ពង្រឹងការអនុវត្តច្បាប់ និងដោះស្រាយបញ្ហាប្រឈមនានា ក្នុងការអនុវត្តកន្លងមករួមគ្នាដោះស្រាយ ពាក់ព័ន្ធទៅនឹងបទល្មើសផ្សេងៗ គ្រប់ប្រភេទ។ ជាមួយគ្នានេះការអនុវត្តដីកាផ្សេងៗ ឆ្លើយតបឲ្យបានទាន់ពេលវេលា ត្រូវបង្រ្កាបបទល្មើសផ្សេងៗ ពិសេសបទល្មើសនេសាទ ដែលមន្រ្តីនគរបាលយុត្តិធម៌ ត្រូវពង្រឹងអនុវត្តច្បាប់ និងទប់ស្កាត់ឲ្យបានក្នុងការទន្ទ្រានដីរដ្ឋជាដើម និងដំណោះស្រាយពន្លឿនបញ្ហាជនជាប់ឃុំ ឲ្យមានការបញ្ជូនខ្លួនបានទាន់វេលា។

ឯកឧត្តម អុិត សុធា បាន បន្តថាដើម្បីឲ្យអនុវត្តការងារនេះមានភាពរលូនល្អ ហើយថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ពិសេសមន្ត្រីនគរបាលយុត្តិធម៌ ខិតខំបម្រើការងារ ទៅតាមតួនាទីរបស់ខ្លួន និងត្រូវចេះ ត្រួតពិនិត្យការងារនេះ អប់រំ កសាង អនុវត្តច្បាប់ គ្រប់គ្រងដល់ប្រជាពលរដ្ឋ ពិសេសជនដែលបានប្រព្រឹត្តបទល្មើស បានស្គាល់បទល្មើសរបស់ខ្លួនផងដែរ៕