ដីព្រៃក្នុងស្រុកជីក្រែងត្រូវបានទទួលរងនូវការគាស់រំលើងឈូសឆាយយ៉ាងគគ្រឹកគគ្រេង

សៀមរាប=បច្ចុប្បន្នដីព្រៃក្នុងស្រុកជីក្រែងទទួលរងការគាស់រំលើងឈូសឆាយយ៉ាងគគ្រឹកគគ្រេង។ជាក់ស្ដែងនៅចំណុចខាងកើតវត្តទំនប់អន្លង់ក្រវិលប្រហែល២០០ម៉ែត្រស្ថិតក្នុងភូមិទទឹងថ្ងៃឃុំឬស្សីលោក។មានអេស្កា១គ្រឿងនិងត្រាក់ទ័រ១គ្រឿងកំពុងតែគាស់រលើងនិងឈូសឆាយដីព្រៃស្រោងដែលសេសសល់ចុងក្រោយ។ពាក់ព័ន្ធនឹងករណីនេះអ្នកសារព័ត៌មានទូរស័ព្ទទៅលោកហុង ដា
នាយសង្កាត់រដ្ឋបាលព្រៃឈើកំពង់ក្ដីដើម្បីបំភ្លឺរឿងនេះ ទូរស័ព្ទចូលហើយប៉ុន្តែគ្មានការឆ្លើយតប។រីឯលោកលឿម លឿននាយរងសង្កាត់រដ្ឋាលព្រៃឈើកំពង់ក្ដី
បានប្រាប់អ្នកសារព័ត៌មានតាមទូរស័ព្ទថាចំណុចខាងលើនេះលោកបានចុចអវន្សាដីនេះអត់ជាប់គម្របដីព្រៃឈើចេញដោយទីស្ដីការគណៈរដ្ឋមន្ត្រីរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់កាលពីឆ្នាំ២០១២។ដូច្នេះដីក្រៅគម្របព្រៃឈើគឺជាដីរបស់ឯកជនដែបញ្ជាក់ដោយ ស ជ ណ វាមិនមែនជាដីរដ្ឋនោះឡើយ លោកថាចំណែកការគាស់រលើងនិងឈូសឆាយដីព្រៃស្រោងនោះអាស្រ័យលើម្ចាស់អេស្កានិងម្ចាស់ត្រាក់ទ័រទេ ថាតើមានច្បាប់អាជីវកម្មចេញពីក្រសួងរ៉ែនិងថាមពលដែលឬក៏អក់?រីឯលោកគ្នានសិទ្ធឬសួរនាំម្ចាស់គ្រឿងចក្រទាំងនោះឡើយលោកបញ្ជាក់ទៀតថាឃុំឬស្សីលោកគ្នានដីដែលប៉ះពាល់ដីគម្របព្រៃឈើនោះទេ។បញ្ហានេះអ្នកសារព័ត៌មានមិនអាចធ្វើការទំនាក់ទំនងអ្នកស្រីសែន សុផលមេឃុំឬស្សីលោកបានទេ។ចំណែកលោកម៉ូវ ជាអភិបាលរងស្រុកជីក្រែងបានប្រាប់អ្នកសារព័ត៌មានថាបើឃើញសកម្មភាពបែបនេះទៀតអោយរាយការណ៍ជូនលោក លោកនឹងចុះមកពិនិត្យផ្ទាល់។ទន្ទឹមនឹងនោះដែរប្រជាពលរដ្ឋប្រាប់អ្នកសារព័ត៌មានថាប៉ុន្មានឆ្នាំមុនព្រៃស្រោងចំណុចនេះមានទម្ហាំធំពោរពេញដោយសត្វព្រៃដូចជា; ជ្រូកព្រៃ ,ឈ្លូស,ទន្សាយ។ល។ជាពិសេសប្រជាពលរដ្ឋអាចបេះផ្លែឈើយកទៅលក់ដើម្បីដោះស្រាយជីវភាព។ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយស្រាប់តែប្រជាពលរដ្ឋដន្ដើមគ្នាលក់ដីព្រៃនេះ ជូនកាលមានជម្លោះដោយសារតែដន្ដើមដីគ្នាលក់នេះឯង។
ជាចុងក្រោយប្រជាពលរដ្ឋថាពួកគាត់គ្មានសូមណូមពរអ្វីទេប៉ុន្តែពួកគាត់បាននិយាយថាពួកគាត់ពិតជាស្ដាយព្រៃឈើដ៏ធំល្វឹងល្វើយត្រូវបានបំផ្លិចបំផ្លាញប៉ុន្មានឆ្នាំចុងក្រោយនេះ។
ស្រុកជីក្រែង(អ៊ុក ផ្លុង)