ក្នុងនាមជាក្រុមប្រឹក្សាឃុំ ត្រូវតែមានកាតព្វកិច្ចបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋាន

0

(ខេត្តកំពត)៖ លោក ថៃ សារិ មេឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត បានលើកឡើងនៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ ថា គ្រប់អាណត្តិបោះឆ្នោត រហូតទទួលបានជាប់ជាមេឃុំនាពេលកន្លងមក លោកតែងតែបម្រើប្រជាពលរដ្ឋ ដោយឈរលើទិសដៅអទិភាពចម្បង ដែលថ្នាក់លើប្រគល់ជូន។លើសពីនេះ លោកបានសន្យាថា បើលោកជាប់ជាមេឃុំនៅអាណត្តិបោះឆ្នោតឆ្នាំ២០២២នេះ លោកនឹងខិតខំបន្តដឹកនាំក្រុមប្រឹក្សាក្នុងមូលដ្ឋានខាងលើ ឱ្យកាន់តែមានភាពលេចធ្លោថែមទៀត។

លោក ថៃ សារិ បានបញ្ជាក់ដែរថា បើគិតពីការដឹកនាំនៅតំបន់នេះ ចាប់តាំងពី១៩៨៦ ដោយលោកបានជាប់ជាមេឃុំចំនួន៤អាណត្តិមកហើយ ។ចំពោះអាណត្តិបោះឆ្នោតក្នុង២០២២ លោកក៏នៅបន្តឈរឈ្មោះជាបេក្ខជនលេខរៀងទី១ របស់គណបក្សប្រជាជនកម្ពុជា ហើយបើលោកជាប់នៅឆ្នាំ២០២២នេះ នឹងបន្តគ្រប់គ្រងគ្រប់៥ណាណត្តិហើយ។ចំណែកការការចុះឈ្មោះបោះឆ្នោត មានឈ្មោះអ្នកប្រមាណ៨៥ភាគរយ ដោយការចុះឈ្មោះទទួលបានផ្លែផ្កា ពុំមានបញ្ហាណាមួយធ្វើឱ្យមានការរាំងស្ទះនោះឡើយ។ម្យ៉ាងទៀតយើងបានអនុវត្តតាមគម្រោង អភិវឌ្ឍន៍ឃុំ សង្កាត់ គឺមានចាប់ពីឆ្នាំ២០០២រហូតមកដល់បច្ចុប្បន្ន យើងបានអភិវឌ្ឍន៍តាមបណ្តាភូមិ ព្រោះឃុំរបស់យើងមាន៦ភូមិ ដោយភាគច្រើនយើងអភិវឌ្ឍន៍ផ្លូវលំក្រាលក្រួសក្រហម ហើយនៅពេលថ្មីៗនេះយើងបានធ្វើផ្លូវបេតុងចំនួន២ខ្សែ នៅភូមិលក ដោយការអភិវឌ្ឍន៍នេះ គឺអនុវត្តតាមកម្មវិធី គោលនយោបាយរបស់រាជរដ្ឋាភិបាលបានល្អប្រសើរ។

ដោយឡែកថ្វីដ្បិតជំងឺកូវីដ១៩បានថមថយចុះ ប៉ុន្តែកិច្ចការពារទប់ស្កាត់ការរីករាលដាលនៅតែបន្ត ដោយផ្អែកលើការយកចិត្តទុកដាក់ខ្ពស់ពីក្រសួងសុខាភិបាល នៅឃុំរបស់លោកនៅតែបន្តចាក់សាំងកូវីដ១៩ គ្រប់ដូសនៅតែសកម្មភាព ដើម្បីការពារសុខភាពបងប្អូនប្រជាពលរដ្ឋ៕ សេង ណារិទ្ធ