ឧត្តមសេនីយ៍ទោសោម ស៊ុន សំណេះសំណាលជាមួយប្រជាការពារ មុនពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅឃុំបន្ទាយស្ទោង

0

កំពង់ធំ៖ ឧត្តមសេនីយ៍ទោសោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងជាអនុប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ បានអញ្ជើញចុះសំណេះសំណាល ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងប្រគល់ភារកិច្ច ជូនប្រជាការពារ និងភ្នាក់ងារសន្តិសុខ សម្រាប់ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅពេលខាងមុខ នៅវត្តបន្ទាយស្ទោង ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១៩ខែឧសភាឆ្នាំ ២០២២។

លោកវរសេនីយ៍ត្រីខៀវ ឃត នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំបន្ទាយស្ទោង បានឲ្យដឹងពីសភាពការណ៍សន្តិសុខដែលកើតឡើងក្នុងឃុំ និងបានណែនាំអំពីភារកិច្ចរបស់ប្រជាការពារ ក្នុងការចូលរួមក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព ក្នុងដំណើរការបោះឆ្នោតនៅពេលខាងមុខ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការល្អ រវាងអាជ្ញាធរឃុំ ភូមិ ប៉ុស្តិ៍នគរ បាល និងប្រជាការពារក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ពិសេសបានចូលរួមក្នុងការសហការអនុវត្តនូវគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពនៅក្នុងឃុំបន្ទាយស្ទោងបានយ៉ាងល្អប្រសើរ និងបានណែនាំភារកិច្ច ក្នុងកិច្ចសហការការពារសន្តិសុខសុវត្ថិភាព ជូនគណបក្សនយោបាយនានា និងប្រជាពលរដ្ឋក្នុងដំណើរការបោះឆ្នោត រួមទាំងបានណែនាំដល់កម្លាំងប៉ុស្តិ៍រនគរបាលរដ្ឋបាលឃុំ ត្រូវរួមគ្នាជាមួយប្រជាការពារ ដែលត្រូវបានថ្នាក់លើទទួលស្គាល់ជាផ្លូវការ ក្នុងការរៀបចំជាភ្នាក់ងារសន្តិសុខបោះឆ្នោត ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននៅក្រមសីលធម៌ សម្រាប់ភ្នាក់ងារសន្តិសុខក្នុងដំណើរការបោះឆ្នោត ឲ្យទទួលបានសុវត្ថិភាពនិងជោគជ័យ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន និងសហការី បានជួយឧបត្ថម្ភនូវថវិកាមួយចំនួន ជូនបងប្អូនប្រជាការ ពារ ដើម្បីប្រើប្រាស់ក្នុងកិច្ចសហការការ ពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋផងដែរ ៕ ដោយ ប៊ុន រដ្ឋា