ឡាងបែនដឹកថ្ម បុកឡានក្រឡុកសុីម៉ង់ត៍ ធ្លាយធុង កៀបតៃកុងជាប់ក្នុងឡាន

ខេត្តបាត់ដំបង ÷ តៃកុងរថយន្តម្នាក់រងរបួសយ៉ាងធ្ងន់ធ្ងរខណ:ដែលកំពុងបើករថយន្តលើកំណាត់ផ្លូវហាយវេ ក៏ស្រាប់តែមានរថយន្តក្រឡុកសុីម៉ង់ត៍បើកឆ្លងកាត់ពីមុខ។

ហេតុការណ៍នេះបានកើតឡើង នាថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ០៧ និង ៥០នាទី​ ព្រឹក ត្រង់ចំណុចកំណាត់ផ្លូវប្រសព្វហាយវេ ស្ថិតក្នុង  ភូមិខ្សាច់ពោយ សង្កាត់វត្តគរ  ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងរវាង​ ​រថយន្ត  ០១គ្រឿង ម៉ាកហ្វុយសូ (ក្រឡុកស៊ីម៉ង់)  ពាក់ស្លាកលេខ ភ្នំពេញ ៥A-០០៨៥ អ្នកបើកបរ ឈ្មោះ និល សានិត អាយុ ៣៥ឆ្នាំ ភូមិចំការឬស្សី សង្កាត់ព្រែកព្រះស្តេច និង រថយន្ត ០១ គ្រឿងម៉ាក ម៉ាកហ៊ីយ៉ាន់ដាយ (ប៉ែនដឹកថ្ម) អ្នកបេីកបរដោយឈ្មោះ មិត នី ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិប៉ោយស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។

ករណីនេះបណ្តាលអោយអ្នកបើកបររថយន្ត ហ៊ីយ៉ាន់ដាយ រងរបួសធ្ងន់។ ​ក្រោយពីកើតហេតុកម្លាំងជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដកហូតវត្ថុតាង រថយន្តចំនួន០២គ្រឿង ហើយបានបញ្ជូនអ្នកបើកបររថយន្តហ៊ីយ៉ាន់ដាយ មកមន្ទីរពេទ្យស្នងការនគរបាលខេត្តបាត់ដំបង។

តាមការពិនិត្យប្លង់កើតហេតុ រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ (ប៉ែនដឹកថ្ម) បានបើកបរពីទិសខាងលិចទៅទិសខាងកើត ពេលមកដល់កន្លែងកើតហេតុ បានបុករថយន្តម៉ាកហ៊ីណូ (ក្រឡុកស៊ីម៉ង់) ដែលបើកបរឆ្លងកាត់ពីទិសខាងជើង ទៅទិសខាងត្បូង ចំ ចំហៀងខាងស្តាំតែម្តង បណ្តាលអោយកៀបជាប់តៃកុងតែម្តង ៕ អត្ថបទ : ព្រាប.ស