ប្រធានក្រុមការងារបក្សអំពាវនាឲ្យសមាជិក និងប្រជាពលរដ្ឋអញ្ជើញចូលរួមទៅបោះឆ្នោតជូនបេក្ខជនក្រុម ប្រឹក្សាឃុំបន្ទាយស្ទោង

0

កំពង់ធំ៖ ឯកឧត្តម សោម ស៊ុន ប្រធានក្រុមការងារបក្ស ចុះជួយមូលដ្ឋានឃុំបន្ទាយស្ទោង បានអញ្ជើញសមាជិកបក្សប្រជាជនទាំងអស់ រួមទាំងប្រជាពលរដ្ឋ ទៅចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាបេក្ខជន ក្រុមប្រឹក្សាឃុំបន្ទាយស្ទោង ប្រសាសន៍នេះ ត្រូវបានលើកឡើងក្នុងពិធីចុះសំណេះសំណាល រួមទាំងបង្រៀនពីវិធីគូសសន្លឹ្កឆ្នោត នៅភូមិពោធិ និងភូមិចន្លុះ ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ នៅល្ងាចថ្ងៃចន្ទទី២៥ ខែឧសភា ឆ្នាំ២០២២។

ឯកឧត្តម សោម ស៊ុន ជាសមាជិកអចិន្ត្រៃយ៍ គណបក្សខេត្ត អនុប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកស្ទោង មានប្រសាសន៍ថា សមាជិកគណបក្សទាំងអស់ ត្រូវមានការប្រុងប្រយ័ត្ន ក្នុងពេលគូសសន្លឹកឆ្នោត ព្រោះវាសនាប្រទេសជាតិបានពឹងផ្អែកទៅលើចុងបិចរបស់បងប្អូន បើបងប្អុនមានការធ្វេសប្រហែស គូសខុស គូសច្រឡំ គូសមិនបានការ ធ្វើឲ្យខាតបង់យ៉ាងធ្ងន់ធ្ងរ នឹងវាស្មើរនឹងមិនបានប្រើសិទ្ធិក្នុងការសម្រេចវាសនាប្រទេសជាតិក្នុងពេលនេះ ដូច្នេះបងប្អូនត្រូវចង់ចាំថា​ នៅថ្ងៃទី៥ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ លេខរៀងទី៤នៅក្នុងសន្លឹកឆ្នោត គឺជាលេខរៀងនាំលាភសំណាងដល់ប្រទេសជាតិ និងគ្រួសារបងប្អូនផងដែរ។

លោកសូត្រ អ៊ុល ជាបេក្ខជនលំដាប់លេខរៀងទី១  ក្រុមប្រឹក្សាឃុំបន្ទាយស្ទោង  បានប្តេជ្ញាចិត្តអភិវឌ្ឍន៍ភូមិឃុំ  បន្ទាយស្ទោង ក្នុងណត្តិទី៥ ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៧ និងបម្រើបងប្អូនប្រជាពលរដ្ឋ ដោយស្មោះអស់ពីចិត្តពីថ្លើម ដោយគិតផលប្រយោជន៍ប្រជាជនជាធំ ដឹកនាំកសាងហេដ្ឋារចនាសម្ព័ន្ឋ និងកសាងសមិទ្ធិផលថ្មីៗរបស់ឃុំបន្ទាយស្ទោងឲ្យល្អប្រសើរ រួមទាំងការពារសន្តិសុខ សុវត្តិភាពជូនប្រជាពលរដ្ឋ ដោយប្រកាន់ភ្ជាប់របស់គោលជំហរគណបក្សប្រជាជន គឺទុក្ខលំបាកប្រជាជន ជាទុក្ខព្រួយបារម្ភណ៍របស់ថ្នាក់ដឹកនាំ ប្រជាជនមានមុខរបរ សម្រានលក់ មានសុវត្តិភាព ជាគោលបំណងរបស់គណបក្សប្រជាជនកម្ពុជា។

ឯកឧត្ដមប្រធានក្រុមការងារ បានបង្ហាញអំពី សមិទ្ធផលធំៗនានា  ដែលគណបក្សប្រជាជនកម្ពុជាសម្រេចបាន ជូនប្រទេសជាតិ រួមទាំងការចាក់វ៉ាកសាំងប្រឆាំងនិងជម្ងឺកូវិ១៩ផដែរ ជាពិសេសបងប្អូនបានឃើញស្រាប់ហើយ ដោយការខិតខំប្រឹងប្រែងរបស់ គណបក្សប្រជាជនធ្វើឲ្យមាន ផ្លូវថ្នល់ ផ្លូវល្បឿនលឿន ក្រវ៉ាត់ព្រំដែន ស្ពានអាកាស សាលារៀន មន្ទីរពេទ្យ វត្តអារាម រួមទាំងមានភាពរីកចម្រើនជាច្រើនគ្រប់វិស័យថែមទៀត សមិទ្ធផលទាំងនេះ បានបង្ចិតឲ្យជិតបងប្អូនប្រជាពលរដ្ឋខែ្មរ ងាយស្រួលក្នុងការធ្វើដំណើរ ប្រាស្រ័យទាក់ទងគ្នា កាត់បន្ថយការចំណាយ និងមានសុវត្តិភាព និងត្រូវចងចំាថា បោះឆ្នោតជូនគណៈបក្សប្រជាជន គឺដើម្បីខ្លួនយើង។

ដោយ ប៊ុន រដ្ឋា