ប្រជា​ពលរដ្ឋ​ស្រុក​ស្ទោង​កោតសរសើរអភិបាលស្រុកដែលយកចិត្តទុកដាក់អភិឌ្ឍន៍កែសម្រួលប្រព័ន្ឋលូរំដោះទឹកនឹងជួសជុលផ្លូវលំ

0

ខេត្ត​កំពង់ធំ​: ប្រជា​ពលរដ្ឋ​ដែល​កំពុងតែ​រស់នៅ​ក្នុង​ទីប្រជុំជនស្រុក​ស្ទោង​ខេត្ត​កំពង់ធំ​ សុទ្ធ​តែ​បាន​លាន់មាត់ស្ទើរតែគ្រប់គ្នាថា អាណត្តិ​របស់​លោក សាយ គឹមឡម​ ជា​អភិបាល​ស្រុក​ បានធ្វើឲ្យ ហេដ្ឋារចនាសម្ព័ន្ឋនៅក្នុងស្រុក មានភាពរីកចម្រើន និងមានសុវត្តិភាពទាំងចរាចរណ៍ និងសុវត្តិភាពទាំងភូមិឃុំ។
ជាក់ស្តែង​លោក​អភិបាល​ស្រុក​ស្ទោង.បានដឹកនាំ​ក្រុម​ការងារ​ នាំយក​គ្រឿង​ចក្រ​ កាយប្រព័ន្ឋលូរំដោះទឹកភ្លៀង ដែល​ទឹកដក់នៅតាមចំណីផ្លូវជាតិ នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​6 ក្នុង​ទីប្រជុំជន​ ដើម្បី​សម្រួល​ដល់​ការ​ធ្វើដំណើរ​ឆ្លងកាត់​របស់​បងប្អូនប្រជាពលរដ្ឋ ម្យ៉ាងទៀត​គឺជា​ការ​ជួយថែរក្សាផ្លូវជាតិ គាត់​បន្ថយ​ការ​ខូចខាត​ដោយសារ​ទឹកតាមដងផ្លូវ។
មិន​តែប៉ុណ្ណោះ​ សកម្មភាព​អភិវឌ្ឍន៍​ស្រុក​ស្ទោង.ក្រោមការដឹកនាំ របស់​លោលសាយ គឹមឡម​ បានដាក់បង្គោលសូឡាបំភ្លឺផ្លូវនៅក្នុងភូមិឃុំ ធ្វើឲ្យ​បងប្អូន​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ភូមិ​ឃុំ​ ពេញចិត្ត​យ៉ាង​ខ្លាំង​ ដោយ​សារ​ធ្វើឲ្យ​បងប្អូន​កូនចៅ​ ធ្វើ​ដំណើរ​ទាំងពេលយប់ ពេល​ថ្ងៃ​មានសុវត្តិភាព។
លោក សាយ​ គឹមឡម.អភិបាល​ស្រុក​ស្ទោង.បាន​ឲ្យដឹង​នៅ​ថ្ងៃទី​1 ខែ​មិថុនា​ឆ្នាំ​2022​នេះថា នៅ​ក្នុង​ថ្ងៃ​នេះ​លោកបាន​ដឹកនាំ.ក្រុម​គ្រឿង​ចក្រ​ ឲ្យឈូសផ្លូវលំដែលរងការខូចខាតដោយទឹកភ្លៀង និងចាក់ដីបំពេញ ដែល​មាន​ប្រវែងជាង២០០០ម៉ែត្រ តាមបណ្តោយមាត់ស្ទឹង ក្នុង​ឃុំ​កំពង់​ចិន​ត្បូង​ ដើម្បី​សម្រួល​ដល់​ការ​ធ្វើដំណើរ​របស់​បងប្អូន​ប្រជា​ពលរដ្ឋ។
លោកសាយ គឹមឡម​បាន​បញ្ជាក់​ទៀតថា​ ចំពោះ​បញ្ហា​ទុក្ខ​លំបាក​របស់​បងប្អូន​ប្រជា​ពលរដ្ឋ​ គឺជា​ការ​ងារ​ចាំបាច់​បំផុត​របស់​ថ្នាក់​ដឹកនាំ​ត្រូវ​តែ​ដោះស្រាយ​ឲ្យបាន​ទាន់​ពេល​វេលា.កងកម្លាំង​សមត្ថកិច្ច​ ទាំងបីប្រភេទ ត្រូវ​សហការ​ ការពារ​សន្តិសុខ​សុវត្ថិភាព​សណ្តាប់​ធ្នាប់​ជូន​ប្រជា​ពលរដ្ឋ​ ជាពិសេស​ត្រូវ​ចូលរួម​ការពារ​ទប់ស្កាត់​ការ​ជួញដូរ​និងចែក​ចាយគ្រឿងញៀន ដើម្បី​អនុវត្ត​ឲ្យខានតែបាន ណូវ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ទាំង​៧ចំនុច។