ពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ក្នុងស្រុកស្ទោងដឹកនាំ ឯកឧត្តថា យ៉ាវ សមាជិកគណកម្មាធិការកណ្តាល ប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកស្ទោង

0

ខេត្តកំពង់ធំ  : សកម្មភាពនៃពិធីបិទបញ្ជប់បញ្ចប់ នៃយុទ្ធនាការឃោសនាបោះឆ្នោត ឃុំសង្កាត់អាណត្តិទី៥ នៅក្នុងស្រុកស្ទោង ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី ៣ ខែមិថុនា ឆ្នាំ២០២២  ដោយមានសមាជិកគណបក្សប្រជាជនកម្ពុជា ចូលរួមទូទាំងស្រុកស្ទោង ទាំង១៣ឃុំ សរុបអ្នកចូលរួមជាង៧០០០នាក់។

នៅក្នុងពិធីសំណេះសំណាល ដ៏អធិកអធ័មនេះ ដោយវត្តមាន ឯកឧត្តម ថា យ៉ាវ សមាជិកគណកម្មាធិការកណ្តាល ប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកស្ទោង ខេត្តកំពង់ធំ និងឯកឧត្តម យឹម លាត អ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ធំ រួមទាំងសោម ស៊ុន. សមាជិកអចិន្ត្រយ៍ គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ អនុប្រធានគណបក្ស ចុះជួយស្រុកស្ទោង និងលោក សាយ គឹមឡម  ប្រធានគណបក្សស្រុកស្ទោង បានដឹកនាំក្បួនដង្ហែរឃោសនាបោះឆ្នោតនេះផងដែរ។

សកម្មភាពក្បែនដង្ហែរក្នុងយុទ្ធនាការឃោសនាបោះឆ្នោតនេះ បានចាប់ផ្តើមពីចំណុចមុខទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកស្ទោង ក្បួនដង្ហែរដល់ផ្លូវចំមុះជ្រូក រហូតដល់កែងគោល និងជួបជុំប្រារព្វពិធីនៅក្នុង រមណីយដ្ឋាន លោកឧកញ៉ា លឹម ប៉ុណ្ណា ដើម្បីធ្វើពិធីសំណេះសំណាលជាមួយសមាជិកបក្ស ដែលបានធ្វើសកម្មភាពហែរក្បួនឃោសនាបោះឆ្នោត របស់ គណបក្សប្រជាជនកម្ពុជា សរុបទាំង១៣ឃុំមានអ្នកចូលរួមសរុប ៧៥៥៩នាក់, ស្រី ៤៣០៨ ម៉ូតូ ២០១៩គ្រឿង ឡាន៣៤៩គ្រឿង ម៉ូតូរម៉ក៧៩គ្រឿង កាណូតតូច១៦ គ្រឿង កាណូតធំ ៨គ្រឿង.។

ដោយឡែកនៅក្នុងឃុំបន្ទាយស្ទោង ឯកឧត្តម សោម ស៊ុន បានសំណូមពរដល់សមាជិកគណបក្សទាំងអស់ រួមជាមួយក្រុមគ្រួសារ និងប្រជាពលរដ្ឋ មេត្តាអញ្ជើញទៅបោះឆ្នោតគាំទ្រជូនបេក្ខជនក្រុមប្រឹក្សាឃុំបន្ទាយស្ទោង អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះឱ្យបានគ្រប់ៗគ្នា ដើម្បីគណបក្សប្រជាជនកម្ពុជា បន្តការពារថែរក្សាសុខសន្តិ ភាព និងការអភិវឌ្ឍន៍ ភូមិ.ឃុំ.សង្កាត់ របស់យើងឲ្យមានការអភិវឌ្ឍន៍រីកចម្រើនបន្ថែមទៀត។

ឯកឧត្តមសោម ស៊ុន បានបញ្ជាក់ថាឧត្តមគតិរបស់គណបក្សប្រជាជនកម្ពុជា គឺឈរខាងប្រជាជនរួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ ពុះពារជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលីកម្មមិនរុញរា ដើម្បីប្រទេសកម្ពុជា មួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម ដូច្នេះត្រូវបានចាត់ទុកសមាជិកគណបក្សម្នាក់ ជាតំណាងឲ្យគណបក្សប្រជាជនម្នាក់ និងមានសន្លឹក ឆ្នោត១សន្លឹកដូចគ្នា ដូច្នេះយើងគឺជាអ្នកការពារកិត្តិយស សេចក្តីថ្លៃថ្នូររបស់បក្សយើង ទៅតាមគោលការណ៍ណែនាំរបស់បក្ស។

និងសូមបញ្ជាក់ថា នៅក្នុងថ្ងៃបិទយុទ្ធនាការឃោសនាបោះឆ្នោត គេសង្កេតឃើញមានសកម្មភាពរបស់គណបក្ស នយោបាយភ្លៀងទៀន បានដឹកនាំក្បួនដង្ហែរសមាជិករបស់ខ្លួនផងដែរ ដោយយោងតាមរបាយការណ៍ នៅក្នុងថ្ងៃបិទបញ្ចប់យុទ្ធនាឃោសនាបោះឆ្នោតនៅក្នុង ស្រុកស្ទោង ខេត្តកំពង់ធំ  មានគណបក្សភ្លៀងទៀនមានមនុស្សចូលរួមហែរសរុប ១០១៥ នាក់, ស្រី ៣៥៧នាក់ ម៉ូតូ ៤២៥ គ្រឿង រថយន្ដ ១០គ្រឿង ម៉ូតូរម៉ក ២៥គ្រឿង និង គណបក្សហ៊្វុបស៊ីមប៉ិច នៅឃុំបន្ទាយស្ទោង,ឃុំពពក, ឃុំរុងរឿង,ឃុំកំពង់ចិនត្បូង អ្នកចូលរួមសរុប ២២នាក់, ស្រី ១នាក់ ម៉ូតូ១១គ្រឿង  ចំណែកសកម្មភាពរបស់គណបក្សនយោបាយផ្សេងទៀតគ្មាន។

ឯកឧត្តម ថា យ៉ាវ សមាជិកគណៈកម្មាធិការកណ្ដាល ប្រធានក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានស្រុកស្ទោង ខេត្តកំពង់ធំ បានថ្លែងអណរគុណ សមាជិក សមាជិការនិងប្រជាពលរដ្ឋទាំងអស់ ដែលបានគាំទ្រការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីថែរក្សាបានសុខសន្តិភាព និងការអភិវឌ្ឍន៍ភូមិ.ឃុំសង្កាត់ របស់យើងក្នុងរយៈពេលជាង៤០ឆ្នាំកន្លងមក ក្រោមការដឹកនាំ ដោយសម្តេចតេជោ ហ៊ុន សែន.ប្រធាន គណបក្សប្រជាជនកម្ពុជា និងបានលើកឡើងពីសមិទ្ធិផលធំៗនានា ដែលគណបក្សប្រជាជនកម្ពុជាសម្រេចបាន ជូនជាតិនិងប្រជាជន នាំមកសុខសន្តិភាព និងការអភិវឌ្ឍន៍ឲ្យមានភាពរីកចម្រើន រហូតមកដល់សព្វថ្ងៃនេះ ។

ដោយ ប៊ុន រដ្ឋា