ដង្ហែក្បួនឃោសនារកសម្លេងឆ្នោត សម្រាប់ថ្ងៃចុងក្រោយនៃយុទ្ធនាការ​ នៅឃុំពេជចង្វារ​ ស្រុកបរិបូណ៍

0

កំពង់ឆ្នាំង:​ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២នេះ ឯកឧត្តម កុល ប៊ុនលី ប្រធានក្រុមការងារថ្នាក់កណ្តាលចុះ​ជួយឃុំពេជចង្វារ ស្រុកបរិបូណ៌​, ឯកឧត្តម​ សំប្រជាមានិត​ អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះ​ជួយឃុំពេជចង្វារ ,​ ឯកឧត្តម​ អុិត​ សុធា អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះ​ជួយឃុំពេជចង្វារ ,​ ឯកឧត្តម​ គឹម​ រ័ត្នណារិន​ អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះ​ជួយឃុំពេជចង្វារ ,​ លោក​ ដោក​ ប៊ុនថុន​ អនុប្រធានក្រុមការងារចុះជួយឃុំពេជចង្វារ ព្រមទាំងថ្នាក់ដឹកនាំគណបក្សប្រជាជនឃុំពេជចង្វារ​ បានដឹកនាំសមាជិកសមាជិកា ដង្ហែក្បួនឃោសនារកសម្លេងឆ្នោត សម្រាប់ថ្ងៃចុងក្រោយនៃយុទ្ធនាការ។

ថ្លែងទៅកាន់សមាជិកសមាជិកា​ ឯកឧត្តម កុល ប៊ុនលី ប្រធានក្រុមការងារថ្នាក់កណ្តាលចុះ​ជួយឃុំពេជចង្វារ ស្រុកបរិបូណ៌​បានចាត់ទុកសមាជិកគណបក្សម្នាក់ ជាតំណាងឲ្យគណបក្សប្រជាជនម្នាក់ និងមានសន្លឹក​ឆ្នោត១សន្លឹកដូចគ្នា ដូច្នេះយើងគឺជាអ្នកការពារកិត្តិយស សេចក្តីថ្លៃថ្នូររបស់បក្សយើង ទៅតាមគោលការណ៍ណែនាំរបស់បក្ស។

ជាមួយគ្នានេះ ឯកឧត្តម​ កុល​ ប៊ុនលី ក៏បានលើកឡើងពីគោលការណ៍ការពារ និងព្យាបាលជំងឺកូវីដ១៩ ជូនបងប្អូនប្រជាពលរដ្ឋគ្រប់ៗគ្នា។ លោកក៏សូមផ្តាំបងប្អូនជាសមាជិកបក្ស និងប្រជាពលរដ្ឋទាំងអស់ ត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាជំងឺកូវីដ១៩ ឲ្យបានខ្លាំងក្លា បើទោះបីបច្ចុប្បន្នរាជរដ្ឋាភិបាលបានទប់ស្កាត់បានយ៉ាងប្រសើរយ៉ាងណានោះ។

ឯកឧត្តម​ អុិត​ សុធា អនុប្រធានក្រុមការងារថ្នាក់កណ្តាល​ចុះ​ជួយឃុំពេជចង្វារបានថ្លែងអំពីគោលការណ៍ជារួមថា គណបក្សប្រជាជនបានចែកខិត្តប័ណ្ណ បិទស្ទីកឃ័រ ការ​បង្រៀនគូសសន្លឹកឆ្នោត ការចាក់ផ្សាយកម្មវិធីគោលនយោបាយរបស់ បក្សតាមឧបករណ៍បំពងសម្លេងចល័ត ឬអចល័ត ក្នុងគោលដៅជាមូលដ្ឋានរបស់គណបក្សប្រជាជនកម្ពុជា គោលបំណងរក្សា និងពង្រឹងប្រៀបឈ្នះ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដើម្បីឈានទៅសម្រេចជោគជ័យក្នុងការបោះឆ្នោតនាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២​ ខាងមុខនេះ។

ឯកឧត្តម​ អុិត​ សុធា​ បានលើកឡើងទៀតថា​ មហាជន​យល់ដឹងពីគោលបំណង និងឧត្តមគតិរបស់គណបក្សប្រជាជនកម្ពុជា គឺឈរខាងប្រជាជនរួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈពុះពារជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលីកម្មមិនរុញរា ដើម្បីប្រទេសកម្ពុជា មួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម។ ពង្រឹងទស្សនៈនយោបាយរបស់សមាជិកគណបក្ស អ្នកគាំទ្រគណបក្ស និងប្រជាជនគ្រប់មូលដ្ឋានភូមិឃុំសង្កាត់ ត្រូវទៅបោះឆ្នោត និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាគ្រប់ៗគ្នា។

ឯកឧត្តម​ អុិត​ សុធា​ បន្តថា ក្នុងដំណើរការនៃការឃោសនាក្នុងយុទ្ធនាការឃោសនាបោះឆ្នោត១៤ថ្ងៃនេះ ឯកឧត្តម​ សួមសូមសំដែងនូវសេចក្ដីអំណរគុណក្នុងក្ដីកតញ្ញូតាធម៌ដ៏ខ្ពង់ខ្ពស់បំផុតចំពោះ ឯកឧត្តម លោកជំទាវ
រួមទាំងក្រុមការងារ ដែលបានចុះសំណេះសំណាលជាមួយមន្ត្រីគណបក្សមូលដ្ឋានភូមិឃុំសង្កាត់ និងផ្សព្វផ្សាយពីបទបញ្ញា នីតិវិធីបោះឆ្នោត និងតួនាទី ភារកិច្ចរបស់ភ្នាក់ងារគណបក្សដល់ភ្នាក់ងារគណបក្សរបស់គណបក្សឃុំសង្កាត់ និងសូមអរគុណចំពោះការលះបង់ទាំងកម្លាំងកាយចិត្ត សម្ភារ ថវិការបស់លោកសមាជិកព្រឹទ្ធសភា អ្នកតំណាងរាស្ត្រ ក្រុមការងារគណបក្សចុះមូលដ្ឋាន និងមន្ត្រីគណបក្សគ្រប់ថ្នាក់ ក្នុងការចូលរួមគ្រប់សកម្មភាព ក្នុងការចាត់តាំងអនុវត្តផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោត ជាពិសេសក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត១៤ថ្ងៃ និងបានធ្វើពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតតាមកម្មវិធីដែលបានគ្រោងទុក និងប្រព្រឹទ្ធទៅដោយ រលូនទទួលបានទាំងខ្លឹមសារ និងរូបភាព និងតាមសំណូមពរចាំបាច់របស់គណបក្សក្នុងការដណ្ដើមប្រៀបឈ្នះលើការបោះឆ្នោត៕សុខ គឹមសៀន