ឃាត់ខ្លួនព្រះសង្ឃក្លែងក្លាឃ​ ដែលនិមន្តបិណ្ឌបាតតាមភូមិ​មិនទទួល​យកចង្ហាន់​ គឺតែបច្ច័យ​ប៉ុណ្ណោះ

0

ខេត្តបាត់ដំបង ÷ ព្រះសង្ឃក្លែងក្លាយមួយអង្គ ត្រូវបានកម្លាំងសមត្ថកិច្ចស្រុកថ្មគោលឃាត់ខ្លួនយកមកសាកសួរ ក៏ប្រទះឃើញថ្នាំញៀនមួយកញ្ចប់ ក្រោយពីពលរដ្ឋរាយការណ៍ថា និមន្តបិណ្ឌបាតយកតែបច្ច័យ តែមិនព្រមយកចង្ហាន់។

ការឃាត់ខ្លួននេះបានធ្វើឡើង កាលពី ថ្ងៃទី​២ ខែមិថុនា ឆ្នាំ​២០​២២​ វេលាម៉ោង ៩និង២០នាទី ព្រឹក នៅចំណុចក្រុមទី២ ភូមិហៃសាន ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ដោយ អនុវត្តន៍តាមបទបញ្ជារបស់លោក​ឧត្តមសេ​នី​យ៍ទោ​ សាត​ គឹមសាន​ ស្នងការ​នៃស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបង​ ​ ទើបលោកវរ​សេ​នី​យ៍ទោ​ សេង​ លុច​ អធិការនគរ​បាលស្រុកថ្មគោល​ បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿង​ញៀន រួមជាមួយកម្លាំង​ប៉ុស្តិនគរបាលរដ្ឋបាល ជ្រៃនៃអធិការដ្ឋាននគរបាល ស្រុកថ្មគោល អនុវត្តនាំ(ព្រះសង្ឃក្លែងក្លាយ)កំពុងនិ​មន្តបិណ្ឌបាតតាមផ្លូវក្នុងមូលដ្ឋានខាងលេីមកធ្វេីការសាកសួរនៅអធិការដ្ឋាននគរបាលស្រុក។

ព្រះសង្ឃអង្គនេះមានព្រះនាម លឹម ចាន់វិបុល មានព្រះជន​៣០ព្រះវស្សាមុននេះ​រស់នៅភូមិត្រពាំងច្រនៀង  ឃុំស្រែជាខាងជេីង ស្រុកដងទង់​ ខេត្តកំពត ហេីយពេលពិនិត្យសមត្ថកិច្ចរកឃេីញថ្នាំញៀនមួយថង់រក្សាទុកនៅក្នុងកញ្ចប់បារីមានទម្ងន់០,៥៧ក្រាម​ ហេី​យទីបំផុតព្រះសង្ឃអង្គនេះបានសារភាពថា​ ការគ្រងស្បង់ចីវរជាព្រះសង្ឃនេះគឺជាព្រះសង្ឃក្លែងក្លាយទេ។

គួររំលឹកថា​ មូលហេតុដែលឈានដល់ការកាក់ដំណេីរព្រះសង្ឃ(ក្លែងក្លាយ)ដេីម្បីសាកសួរ​នេះគឺសមត្ថកិច្ចនគរបាលស្រុកទទួលព័ត៌មានពីពលរដ្ឋថា​ ប៉ុន្មាន​ថ្ងៃនេះសង្កេតឃេីញព្រះសង្ឃមួយអង្គនិមន្តបិណ្ឌបាតនៅមូលដ្ឋាន​ខាងលេី​ តែ​មួយអង្គឯង​ ហេីយចម្លែកដោយសារព្រះសង្ឃអង្គនេះបិណ្ឌ​បាតសុំយកតែ​ បច្ច័យ(ប្រាក់)​រីឯចង្ហាន់​ មិនទទួលយកទេ​ ទិដ្ឋភាពរបស់ព្រះសង្ឃអង្គ​នេះប្រជាពល​រដ្ឋនៅមូលដ្ឋានមិន​ដែលបានឃេីញពី​មុនមក​ដោយ ទទួលបានព័ត៌មាននេះទេីបសមត្ថកិច្ចនគរបាលស្វែងរកជួបព្រះសង្ឃអង្គនេះដេីម្បី​សាកសួរ។

លោកវរសេនីយ៍ទោ​ សេង​ លុច​ អធិការនគរ​បាលស្រុកថ្មគោល​ បានឱ្យដឹងថា​ ពេលសាក​សួរ​ព្រះសង្ឃអង្គនេះបានសារភាពថា​ លោកជាព្រះសង្ឃក្លែងក្លាយទេ​ មុន​នឹងមកដល់ខេត្តបាត់ដំបង​ បានទៅលួចយកស្បង់ចីវរ បាត​ និងថង់យាម​ របស់ព្រះសង្ឃនៅវត្តមួយនាខេត្តបន្ទាយ​មានជ័យ​ ហេីយ​ពេលលួចបានក៏ផ្តេីមគ្រងស្បង់ចីវរនេះ​ ក្លែងជាព្រះសង្ឃដេីរបិណ្ឌបាតនៅតាមភូមិនាឃុំជ្រៃ​ ស្រុកថ្មគោល ​រហូ​ត​​ដល់សមត្ថកិច្ចទទួលព័ត៌មាននេះនិង​នាំមកធ្វេីការសាកសួរ។

នៅពេលនេះសមត្ថកិច្ចនគរបាល​បានទាក់ទងជាមួយ​ ខាងមន្រ្តីធម្មការស្រុកថ្មគោលដេីម្បីមានចំណាត់ការ​ ខាងផ្នែកសាសនា​ មុនពេលសមត្ថកិច្ចចាត់វិធានការបន្តតាមនីតិវិធី​ ច្បាប់៕ អត្ថបទ : ព្រាប.ស