ប្រទះឃើញសព សង្ស័យករណីឃាតកម្មយកមកប្លុងចោល

0

ខេត្តបាត់ដំបង ÷ សពបុរសម្នាក់ ត្រូវបានគេប្រទះឃើញនៅក្នុងប្រលាយទឹក ដែលមានក្លិនមិនល្អទៅហើយ ដែលគេសង្ស័យថា អាចជាករណីឃាតកម្ម ហើយយកមកប្លុងចោល។

ការភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង ៨ និង ៣០ នាទី យប់ថ្ងៃទី២ ខៃមិថុនា ឆ្នាំ២០២២ ត្រង់ចំណុចក្នុងប្រលាយទឹក ក្បែផ្លូវរថភ្លើង ក្នុងភូមិចម្ការឫស្សី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

បើតាមការចុះពិនិត្យពីកម្លាំងជំនាញបានបញ្ជាក់ថា សពគឺជាមនុស្សប្រុស អាយុអាចពី ៣០ ទៅ៣៥ឆ្នាំ ស្លៀកតែខោលីអូព៌ណក្រម៉ៅ ដោយដេកស្លាប់នៅក្នុងប្រលាយទឹក និងមានស្នាមទក់ស្មៅនៅមាត់ប្រលាយទឹកផង។

សមត្ថកិច្ចបានអះអាងបន្តថា នៅលើខ្លួនប្រាណ បើតាមការពិនិត្យ គឺមានស្នាមមុតធ្លុះនៅចុងចិញ្ចើមខាងឆ្វេងរាង៣ជ្រុង ដោយឡែកទ្រូងនិងខ្នងមានស្នាមរលាត់ស្បែក ហើយ.ក អាចបាក់ និងមានឈាមហូរតាមច្រមុះ។

សមត្ថកិច្ចបានសន្និដ្ឋានបឋមថា ករណីនេះអាចជាអំពើឃាតកម្មពីកន្លែងផ្សេង ហើយដឹកយកមកប្លុងចោល នៅចំណុចខាងលើ។ ក្រោយពេលពិនិត្យ សមត្ថកិច្ចជំនាញបានប្រគល់សពទៅអោយមន្ត្រីប៉ុស្តិ៍ និងចៅសង្កាត់ យកទៅកប់ទុក ដោយមិនអនុញ្ញាតអោយបូជាឡើយ៕ អត្ថបទ : ព្រាប.ស