ឯកឧត្តម ងួន រតនៈអភិបាលខេត្តកំពង់ធំ សមាជិកព្រឹទ្ធសភារដ្ឋសភាអភិបាលររងខេត្ត និងប្រជាពលរដ្ឋជាច្រើនបានអញ្ជើញទៅបោះឆ្នោតជ្រើសក្រុមប្រឹក្សាឃុំ សង្កាត់

0

(កំពង់ធំ)៖ សកម្មភាពបងប្អូនប្រជាពលរដ្ឋ បានចាត់ទុកថ្ងៃទី៥ ខែ មិថុនា ឆ្នាំ ២០២២ នេះគឺជាព្រឹត្តិការណ៍ប្រវត្តិ្តសាស្ត្ររបស់ប្រទេសកម្ពុជា ក្នុងការរៀបចំបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥  ដែលត្រូវបានរៀបចំក្នុងរយះពេល៥ឆ្នាំម្តង សបញ្ជាក់ឲ្យឃើញពីការយកចិតដាក់ប្រកាន់នូវលិទ្ធិប្រជាធិបតេយ្យដល់មូលដ្ឋាន ។

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ សមាជិកព្រឹទ្ធសភា រដ្ឋសភា អភិបាលររងខេត្តនិងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនមកឈរតំរង់ជួរ ដើម្បីត្រៀមបោះឆ្នោត ដោយនៅក្នុងដៃមានកាន់ភ្ជាប់នូវឯកសារបោះឆ្នោតដូចជា អត្តសញ្ណាណបណ្ណ រឺឯកសារបញ្ជាក់អត្តសញ្ណាណ នៅម៉ោងជាង៦ នៅតាមការិយាល័យបោះឆ្នោត ហើយបានចាប់ផ្តើមចូលបោះឆ្នោតនៅវេលាម៉ោង៧.០០នាទី ។

ជាមួយគ្នានេះដែរយើងបានសង្កេតឃើញគណកម្មការការិយាល័យរៀបចំការបោះឆ្នោតកំពុងតែមមាញឹកបំពេញការងារតាមភារិច្ចរបស់ខ្លួន ហើយឃើញក៏មានអ្នកសង្កេតការណ៍មកពីបណ្តាគណបក្សនយោបាយនិងសង្កេតការណ៍ជាតិ នៅតាមការិយាល័យបោះឆ្នោតផងដែរ ។

លោក ប្រែង សាវុត ប្រធានគណកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ធំបានប្រាប់ភ្នាក់ងារសារព័ត៌មាន

 ប្រចាំខេត្តកំពង់ធំតាមរយៈទូរស័ព្ទបានឲ្យដឹងថា នៅវេលាម៉ោង៧.០០នាទីព្រឹកគ្រប់ការិយាល័យបោះឆ្នោតបានបើកដំណើរការបោះឆ្នោតទាំងអស់  ដោយមិនការិយាល័យណាមួយមានបញ្ហានោះទេ លោកបានបន្តថាការិយាល័យបោះឆ្នោតក្នុងខេត្តមានចំនួន ១,១៤២ ការិយាល័យដែលមានមន្រ្តីបម្រើការចំនួន៦៨៥២និង ប្រជាពលរដ្ឋគ្រប់អាយុបោះឆ្នោតដែលមានឈ្មោះក្នុងបញ្ជីឈ្មោះឆ្នោតសរុបចំនួន ៤១២,១៣៦ នាក់ ។

ចំពោះការចែកប័ណ្ណព័ត៌មានប័ណ្ណសរុបចំនួន៤៣១,៧៧៦ ប័ណ្ណចែកបាន៤២០,០២៧ប័ណ្ណនៅសល់១១,៧៤៩ប័ណ្ណ ស្មើនឹង៩៧,២៨%  និងចំនួនសរុបអ្នកបោះឆ្នោតប្រើប្រាស់ (អខ.១)(អខ.២)និង(ឯអ) មាន៦០,៥៦៩ ។

លោកបន្តថាក្នុងចំណោមគណបក្សនយោបាយចំនួន១៧ គណបក្ស ដែលមានចុះឈ្មោះនៅក្រសួងមហាផ្ទៃ មានគណបក្សនយោបាយចំនួន១៣ បានចុះឈ្មោះក្នុងលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកំពង់ធំ និងមានបេក្ខជនឈរឈ្មោះក្រុមប្រឹក្សាពេញសិទ្ធិសរុបចំនួន៦,០៣០នាក់ ស្រី២,០០៥នាក់និងមានភ្នាក់ងារគណបក្សនយោបាយចំនួន៥,២៨១នាក់ ស្រី១,៩៧២នាក់។

ក្នុងនោះមាន៖១.គណបក្សប្រជាជនកម្ពុជា ២. គណបក្សហ្វ៊ុនស៊ិនប៉ិច ៣. គណបក្សខ្មែររួបរួមជាតិ ៤. គណបក្សកម្ពុជានិយម ៥. គណបក្សខ្មែរស្រឡាញ់ជាតិ ៦. គណបក្សសញ្ជាតិកម្ពុជា ៧. គណបក្សប្រជាធិតេយ្យមូលដ្ឋាន ៨. គណបក្សឆន្ទៈខ្មែរ ៩. គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ១០. គណបក្សកែទម្រង់កម្ពុជា ១១. គណបក្សភ្លើងទៀន ១២. គណបក្សខ្មែរតែមួយ និង ១៣. គណបក្សយុវជនកម្ពុជា៕

លោកក៏សំណូមពរ ក៏ដូចជា អំពាវនាវដល់អ្នកពាក់ព័ន្ធបោះឆ្នោតទាំងអស់ ពិសេសគណបក្សនយោបាយសូមឲ្យអនុវត្តន៍ឲ្យបានត្រឹមត្រូវទៅតាមច្បាប់ និងយោគយល់អធ្យាស្រ័យ ។ដោយ ប៊ុន រដ្ឋា