បញ្ជាការដ្ឋានយោធភូមិភាគទី៧ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមលើទឹកដីខេត្តកំពង់ធំ

កំពង់ធំ៖ ឧត្តមសេនីយ៍ទោសោម ស៊ុន បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំពង្រឹង សហប្រតិបត្តិការក្នុងការជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិតក្នុងសម័យសង្រ្គាមនៅលើទឹកដីខេត្តកំពង់ធំ កិច្ចប្រជុំនេះបានធ្វើឡើងនៅបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ ។

កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើង រវាងបញ្ជាការដ្ឋានយោធភូមិភាគទី៧ កងទ័ពប្រជាជនវៀតណាម និងកម្លាំងសហការនៃ បញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្នុងគោលបំណង បន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម នៅលើទឹកដីខេត្តកំពង់ធំ
ឧត្តមសេនីយ៍ទោសោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាការជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម បញ្ជាក់ថា ដោយអនុវត្តន៍តាមកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលទាំងពីរ កម្ពុជានិងវៀតណាមខេត្តកំពង់ធំ បានដំណើរការជីករុករកអដ្ឋិធាតុបានពលីជីវិតក្នុងសម័យសង្គ្រាម ដោយចាប់អនុវត្តពីឆ្នាំ២០០៣ រហូតដល់បច្ចុប្បន្នមានរយៈពេល១៩ឆ្នាំ ជាលទ្ធផលសហការជីករុករកបានចំនួន១.១៤២អដ្ឋិធាតុ រួចមកហើយ ហើយបានចាត់តាំងធ្វើមាតុភូមិនិវត្តន៍ត្រឡប់ទៅកាន់ប្រទេសកំណើតវិញ ដើម្បីប្រាសព្វពិធីតាមបែបសាសនា និងបានធ្វើពិធីជូនដំណើរដោយមានកងកម្លាំងប្រដាប់អាវុធទាំងបី មន្ត្រីរាជការ និងប្រជាពលរដ្ឋផងដែរ ។
ឧត្តមសេនីយ៍ត្រីដូ វ៉ាន់បាញ់ អនុប្រធាននយោបាយយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាមបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជាអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋ ដែលបានសហការល្អក្នុងការជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដើម្បីបានវិលត្រឡប់ទៅកាន់មាតុប្រទេសវិញ និង បានសំណូមពរដល់អាជ្ញាធរដែនដី កងកម្លាំង និងប្រជាពលរដ្ឋ មេត្តាបន្តជួយបង្ករលក្ខណ:ងាយស្រួលបន្តទៀត រួមទាំងបានប្រគល់ថវិកាមួយចំនួន ឧបត្ថម្ភដល់ដំណើរការក្នុងការសហប្រតិបត្តិការជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម
ឯកឧត្តម សុខ ហៃ អភិបាលរងខេត្ត និងជាប្រធានគណៈកម្មការជំនាញជីករុករកអដ្ឋធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមនៅខេត្តកំពង់ធំ បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងវៀតណាម និងរវាងខេត្តប៊ិញភឿក ជាមួយនិងខេត្តកំពង់ធំ ក្នុងការជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមកន្លងមកទទួ ល បានលទ្ឋផលល្អ និងបានប្ដេជ្ញាចិត្តបន្តសហប្រតិបត្តិការក្នុងកិច្ចការងារមនុស្ស ធម៌ខាងលើនេះ ឲ្យទទួលបានជោគជ័យបន្ថែមទៀត ៕ដោយ ប៊ុន រដ្ឋា