ឈើខុសច្បាប់គ្រប់ប្រភេទដឹកជញ្ជូនចូលសិល្បកម្មដោយសិប្បកម្មខ្លះមានច្បាប់អាជីវកម្មនិងសិប្បកម្មខ្លះទៀតមិនមានច្បាប់អាជីវកម្ម

សៀមរាប=ឈើខុសច្បាប់គ្រប់ប្រភេទដឹកជញ្ជូនចេញពីឃុំខ្វាវឆ្ពោះមកកាន់ភូមិខ្លាឃ្មុំឃុំគោកធ្លកលើស្រុកជីក្រែង។យោងតាមប្រភពព័ត៌មានចេញពីម្ចាស់សិប្បកម្មដែលមានច្បាប់អាជីវកម្មសូមមិនបញ្ចេញឈ្មោះបានប្រាប់អ្នកសារព័ត៌មានថាសិប្បកម្មកែឆ្នៃឈើនៅភូមិខ្លាឃ្មុំសរុបមានចំនួនជាង៥០សិប្បកម្ម។ប៉ុន្តែសិប្បកម្មដែលមានច្បាប់អាជីវកម្មគឺមានប្រហែលតែ១២សិប្បកម្មតែប៉ុន្នោះចំណែកសិប្បកម្មជាង៤០ទៀតគ្មានច្បាប់អាជីវកម្មទេ។រីឯអ្នកដែលដឹកឈើចូលក្នុងសិប្បកម្មទាំងនេះយ៉ាងសកម្មជាងគេបំផុតគឺឈ្មោះលឹម ច្រិចបច្ចុប្បន្នរបស់នៅភូមិខ្វាវឃុំខ្វាវស្រុកជីក្រែង។ប្រជាពលរដ្ឋអះអាងថាលោកលឹម ច្រិចមានឡានម៉ាកNISANNចំនួន២គ្រឿងបានដឹកជញ្ជូនឈើខុសច្បាប់ចេញពីឃុំខ្វាវចូលមកសិប្បកម្មភូមិខ្លាឃ្មុំឃុំគោកធ្លោកលើក្នុង១ថ្ងៃយ៉ាងហោចណាស់៦ឡានដោយមិនបានគិតពេលយប់ផង ក្នុងនោះក៏មានគោយន្តកន្រៃ្តលាយឡំផងដែរ។

ពាក់ព័ន្ធករណីខាងលើនេះអ្នកសារព័ត៌មានមិនបានទាក់ទងទៅលោកហុង ដានាយសង្កាត់រដ្ឋបាលព្រៃឈើកំពង់ក្ដីដើម្បីអោយឆ្លើយបំភ្លឺទេព្រោះកន្លងមកទូរស័ព្ទចូលហើយតែគ្មានការឆ្លើយតប។ជាចុងក្រោយម្ចាស់សិប្បកម្មដែលមានច្បាប់អាជីវកម្មសូមណូមពរអោយលោកម៉ុង ប៊ុនលីមនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាបនិងលោកទៀ គឹមសុទ្ធប្រធានមន្ទីរកសិកម្មខេត្តសៀមរាបមេត្តាចុះមកពិនិត្យសិប្បកម្មក្នុងភូមិខ្លាឃ្មុំ ដើម្បីអោយពួកគាត់អស់សង្ស័យថា ហេតុអ្វីពួកគាត់ត្រូវធ្វើច្បាប់អាជីវកម្ម រីឯអ្នកខ្លះមិនចាំបាច់ធ្វើច្បាប់អាជីវកម្ម?មិនតែប៉ុណ្ណោះប្រជាពលរដ្ឋក៏សូមណូនពរអោយលោកម៉ុងប៊ុន លីមនិងលោកទៀគឹម សុទ្ធអោយមានវិធានការទប់ស្កាត់និងបង្ក្រាបមេខ្លោងដឹកឈើខុសច្បាប់យ៉ាងគឃ្លើនគឺលោកលឹម ច្រិច ព្រោះពួកគាត់អស់់ជំនឿរទុកចិត្តលើមន្ត្រីគ្រាប់ល្ពៅក្នុងស្រុកជីក្រែងហើយ។ ស្រុកជីក្រែង(អ៊ុក ផ្លុង)