ជិៈទូកត្នោតលេងក្រឡប់ស្លាប់ក្មេងស្រី២នាក់នៅអាងពន្លៃភ្នំស្រុក

បន្ទាយមានជ័យ៖ ក្មេងស្រី២នាល់ជិះទូកត្នោតលេង ក្នុងអាងពន្លៃ ស្ថិតក្នុងភូមិពន្លៃ ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បានលង់ទឹកស្លាប់ ខណះលិចទូក កាលម៉ោង៥ល្ងាចថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២។

លោកអធិការនគរបាលស្រុកភ្នំស្រុក វរសេនីយ៍ទោ ប៉ិក គឹមហ៊ាក និយាយថា៖នៅ មានក្មេងស្រី០២នាក់ បានបាត់បង់ជីវិត នៅចំណុចអាងទឹកពន្លៃ ស្ថិតក្នុងភូមិពន្លៃ ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ខណៈពេលជិៈទូកត្នោតលេង ហើយទូកបានក្រឡប់។

លោកអធិការបានបញ្ជាក់ថា៖ក្មេងរងគ្រោះទាំង០២នាក់៖១-ឈ្មោះជួប សុជាតា ភេទ ស្រី អាយុ១៣ឆ្នាំ នៅភូមិស្រះជីក ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមឆនជ័យ ។២-ឈ្មោះ មាន ឡាលីន ភេទ ស្រី អាយុ១៤ឆ្នាំ នៅភូមិ ស្រះជីក ឃុំ ស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ ជនរងគ្រោះនិងគ្នីគ្នា៧នាក់ បានជិៈរថយន្ត១គ្រឿង ចេញពីទីរួមស្រុកឆ្ពោះទៅលេងទឹកអាងពន្លៃ ពេលទៅដល់បាននាំគ្នាជិះទូកត្នោតទាំងអស់គ្នា ពេលនោះទូកក្រឡាប់បានធ្លាក់មនុស្សចូលក្នុងទឹកបណ្តាលអោយលង់ទឹកស្លាប់ចំនួន២នាក់ ដែលមិនចេះហែល ចំណែក០៥នាក់ទៀតចេះហែលបានរួចពីការស្លាប់។ក្រោយពីកើតមានហេតុការណ៍នេះ ភ្លាមកម្លាំងជំនាញព្រហ្មទណ្ឌនិងកម្លាំងប៉ុស្តិ៍សហការណ៍ជាមួយអាជ្ញាធរភូមិ ឃុំ ចុះត្រួតពិនិត្យកន្លែងកើតហេតុនិងសាកសពឃើញថាក្មេងទាំង២នាក់ ពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន។

ក្រោយពីពិនិត្យសព បានប្រល់ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណីទាំងក្តីសោកស្តាយ៕ដោយ៖ឃិន គន្ធា