ឯកឧត្តម ជិន ប៊ុនធឿន លេខាផ្ទាល់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនបានដឹកនាំក្រុមការងារនិងសហការជាមួយអង្គការជាដៃគូ (CESO)និង (CAHSAFE)បាននាំយកពូជស្រូវចែកជូនដល់គ្រួសារយោធិនអតីតយុទ្ធជនពិការទីទល់ក្រចំនួន 30 គ្រួសារ នៅក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់

ពោធិ៍សាត់:ថ្ងែអាទិត្យ១៣កើតខែជេស្ធឆ្នាំខាលចត្វាស័ក ព.ស២៥៦៦ត្រូវនិងថ្ងែអាទិត្យទី១២ខែមិថុនាឆ្នាំ២០២២ ឯកឧត្តម ជិន ប៊ុនធឿន លេខាផ្ទាល់សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន នាយករដ្ធមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានសមាគមសម្ពន្ធប្រជាជនដើម្បីសន្តិភាព(ស.ប.ស)

អមដំណើរឯកឧត្តមមានក្រុមការងារថ្នាក់កណ្តាល អគ្គលេខាធិការរង និងលោកស៊ុន ជីព ប្រធានប្រតិបិត្តសាខាខេត្ដកំពង់ឆ្នាំង និងលោកស្រី យៀង ធីតាអនុប្រធានប្រតិបត្តិ និង អង្កការជាដែគូរ (CESO)និង (CAHSAFE)បាននាំយកពូជស្រូវចែកជូនដល់គ្រួសារយោធិនអតីតយុទ្ធជនពិការទីទល់ក្រចំនួន30គ្រួសារដោយមួយគ្រួសារទទួលបាន40គីឡូក្រាម ស្តិតនៅភូមិ ប៊ុន រ៉ានី សែនជ័យដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវ៉ាញ ខេត្ត ពោធិសាត់ ។

 

ក្នុងឱកាសនោះឯកឧត្តមប្រធានបានសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ថនិងការផ្តាំផ្ញើរសួរសុខពីសំណាក់សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន និងសម្តេចកត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែរសម្តេចទាំងទ្វេតែងយកចិត្តទុកដាក់ដល់សុខទុកប្រជាពលរដ្ធសម្តេចទាំងអស់ ។ ឆ្លៀតឱកាសដ៏មមាញឹកនេះឯកឧត្តមប្រធានបានដឹកនាំ ក្រុមការងារនិងសហការីទាំងអស់បានចុះត្រួតពិនិត្យអណ្តូងស្នប់សាលារៀនមន្ទីរពេទ្យ ដែរជាអំណោយដ៏ថ្លែថ្លារបស់សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន និង សម្តេចកត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែរសម្តេចទាំងទ្វេតែងតែយកចិត្តទុកដាក់គិតគូរដល់បងប្អូនប្រជាពលរដ្ធមិនថាទីជិតរឺឆ្ងាយ សម្តេចទាំងទ្វេតែងតែយកទុកដាក់ជានិច្ចចំពោះបងប្អូនប្រជាពលរដ្ធរបស់សម្តេច ។

 

ឯកឧត្តមប្រធានបានឆ្លៀតឱកាសចុះសួរសុខទុកបងប្អូនយោធិពិការនៅការដាំដំណាំ បន្លែ ដាំដុះ ដើម្បីទ្រទ្រង់ជីវភាពប្រចាំថ្ងែរបស់ពួកគាត់បន្ថែម ៕សុខ គឹមសៀន