រថយន្តបើកបុកម៉ូតូ បណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ នៅក្នុងខេត្តមណ្ឌលគិរី !

ខេត្តមណ្ឌលគិរី៖ បុរសម្នាក់បានបាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៏រវាងម៉ូតូនិងរថយន្ត តាមបណ្តោយផ្លូវជាតិលេខ៧៦ នៅវេលាម៉ោង១០: ០៤នាទី ព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ មុខរមណីយដ្ឋានចំការការហ្វេ ចន្លោះគីឡូម៉ែត្រ១២៨និង១២៩ស្ថិតភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។សមត្ថកិច្ចបានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូទិសដៅបញ្ចាស់ទិសគ្នា អ្នកបើកបររថយន្តឈ្មោះសួន ភា ភេទប្រុស អាយុ៣២ឆ្នាំជនជាតិខ្មែរ មុខរបរបើកបរ រស់ខេត្តព្រះវិហារ ស្នាក់បណ្តោះអាសន្នភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ពុំមានរងរបួស រថយន្តម៉ាកRUBICCON ពណ៍ប្រផេះផ្លាកលេខ កម្ពុជា M.M 1818 រងការខូចខាតកង់មុខខាងឆ្វេង។
ចំនែកអ្នកបើកម៉ូតូឈ្មោះត្រាញ់ ប្រិច ភេទប្រុស អាយុ២៦ឆ្នាំជនជាតិព្នង មុខរបរបុគ្កលិកអង្គការWWF ផ្នែកស្រាវជ្រាវ ទីលំនៅបច្ចុប្បន្ន ភូមិទួល ឃុំមេម៉ង ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ម៉ូតូម៉ាកទ្រីមសងពណ៍ខ្មៅផ្លាកលេខគ្មាន មានមួក កញ្ចក់គ្មាន (ស្លាប់ភ្លាមនៅនិងកន្លែងកើតហេតុ)
។បច្ចុប្បន្ន សាកសពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។ ដោយឡែក មធ្យោបាយត្រូវកម្លាំងនគរបាលជំនាញ យកមករក្សាទុក្ខនៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី។