សង្កាត់រដ្ឋបាលព្រៃឈើខ្វាវដឹកនាំប្រជាសហគមន៍ដាំកូនឈើ

0

សៀមរាប=លោកភោគ វីរះនាយសង្កាត់រដ្ឋបាលព្រៃឈើខ្វាវនៅថ្ងៃពុធទី១៥ខែមិថុនាឆ្នាំ២០២២បានដឹកនាំប្រជាសហគមន៍ភ្នំរុនដាំកូនឈើនៅចំណុចភ្នំរុនស្ថិតក្នុងភូមិជ្រៃឃុំខ្វាវស្រុកជីក្រែង។
ក្នុងនោះដែរមានប្រជាសហគមន៍ជាច្រើននាក់បានចូលរួម ដាំកូនឈើក្រវាត់ជុំវិញចង្កេះភ្នំរុនដែលមានផ្ទៃដីទំហំ៧២ហិចតាដាំកូនឈើប្រភេទដើមកាស្យាអស់ចំនួន១០០០០ដើម។ក្នុងគោលបំណងទុកដីព្រៃភ្នំរុនជាដីព្រៃសហគមន៍។
ក្រោយការដាំកូនឈើរួចលោកភោគ វីរះបានហៅប្រជាសហគមន៍អោយជួបជុំគ្នាហើយបាននែនាំពន្យល់អំពីសារៈសំខាន់នៃដីព្រៃធម្មជាតិអោយប្រជាពលរដ្ឋយល់ច្បាស់ពីគុណតម្លៃព្រៃឈើនិងអោយជួយថែរក្សាដីព្រៃសហគមន៍ភ្នំរុនមួយនេះអោយបានគង់វង្ស លោកបន្តទៀតថាបើមានជនខិលខូចណាហ៊ានរុករានទន្ទ្រានដីព្រៃសហគមន៍ភ្នំរុននេះសូមប្រជាពលរដ្ឋផ្ដល់ព័ត៌មានដល់សង្កាត់រដ្ឋបាលព្រៃឈើខ្វាវផងដើម្បីចាប់ជនល្មើសព្រៃឈើយកទៅផ្ដន្ទាទោសតាមច្បាប់រដ្ឋបាលព្រៃឈើជាចុងក្រោយប្រជាពលរដ្ឋបានអបអរសាទរនិងប្ដេជ្ញាជួយការពារនិងអភិរក្សដីព្រៃសហគន៍ភ្នំរុននេះអោយខានតែបាន៕
ដោយព្រំ សុខា និងអ៊ុក ផ្លុង