ឧត្តមសេនីយ៍ទោសោម ស៊ុន បន្តនាំយកអំណោយឧបត្ថម្ភជូនប្រជាពលរដ្ឋក្រីក្រនៅឃុំបន្ទាយស្ទោងក្រោយ ពេលបោះឆ្នោត

0

ខេត្តកកំពង់ធំៈ ឧត្តមសេនីយ៍ទោសោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកស្ទោង និងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានឃុំបន្ទាយស្ទោង ចុះសំណេះសំណាលជាមួយប្រជាពលរដ្ឋ ១២គ្រួសារ ដែលមានជីវភាពលំបាកខ្វះខាត នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២។
នៅក្នុងុំឳកាសចុះជួបប្រជាពលរដ្ឋ ឧត្តមសេនីយ៍មេបញ្ជាការ បាននាំយកអំណោយរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវពេជ ចន្ទមុន្នី ទៅឧបត្ថម្ភជូនប្រជាពលរដ្ឋក្រីក្រចំនួន១២គ្រួសារ នៅភូមិបន្ទាយស្ទោង ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ក្នុងមួយគ្រួសារទទួលបាននូវ អង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី ទឹកស៊ីអ៊ីវ២យួរ និងថវិកាមួយចំនួន។

និងបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដល់ប្រជាពលរដ្ឋគ្រប់ទិសទី និងតែងតែគិតគូរពីសុខទុក្ខនិងជីវភាពរស់នៅរបស់បងប្អូន ក្នុងនោះសម្តេចតេជោបាន ថ្លែងអំណរគុណ បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានបោះឆ្នោតគាំទ្រ បេក្ខជនក្រុមប្រឹក្សាឃុំ សង្កាត់ របស់ខ្លួនដើម្បីឲ្យបក្ខជនដែលខ្លួនស្រឡាញ់ បានបន្តកកសាងអភិវឌ្ឍន៍ ឃុំសង្កាត់ និងថែរក្សាសន្តិភាពបន្តទៀត ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ទៅចាក់វ៉ាក់សាំងការពារជីវិតពីមេរោគកូវីដ-១៩ ដូសទី៤និងដូសទី៥ ដែលជាដូសជំរុញ នៅតាមមណ្ឌលសុខភាព ឬនៅតាមទីកន្លែងដែលភ្នាក់ងារសុខាភិបាលបានកំណត់ រួមទាំងបានថ្លែងអំណរគុណប្រជាពលរដ្ឋ ដែលបានអញ្ជើញទៅបោះឆ្នោតគាំទ្របេក្ខជនក្រុមប្រឹក្សាឃុំបន្ទាយស្ទោង ដើម្បីឲ្យថ្នាក់ដឹកនាំឃុំ ភូមិ បានកសាងនិងអភិវឌ្ឍន៍សមិទ្ធិផលនានា ក្នុងឃុំឲ្យមានកការរីកចម្រើន ។

អាជ្ញាធរដែនដី និងប្រជាពលរដ្ឋទាំងអស់ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានឃុំបន្ទាយស្ទោង ដែលតែងតែផ្សាភ្ជាប់ពីសុខទុក្ខ ជាមួយបងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន និងបានដោះស្រាយការលំបាកជូនប្រជាពលរដ្ឋ ទាន់ពេលវេលា និងសូមគោរពជូនពរថ្នាក់ដឹកនាំក្រុមការងារទាំងអស់ សូមបានជួបប្រទះតែនឹងពុទ្ធពរទាំងឡាយ ៥ ប្រការ កុំបីឃ្លៀងឃ្លាតឡើយ ៕
ដោយ ប៊ុន រដ្ឋា