អាជ្ញាធរនិងអ្នកគាំទ្របន្តឧបត្ថម្ភ លើកទឹកចិត្តដល់ក្រុមកង់ខេត្តបន្ទាយមានជ័យ (BANTEAY MEANCHEY CYCLING)

0

បន្ទាយមានជ័យ៖
អាជ្ញាធរ .សមត្ថកិច្ចនិងអ្នកគាំទ្របន្តឧបត្ថម្ភ លើកទឹកចិត្តដល់ក្រុមកង់ខេត្តបន្ទាយមានជ័យ (BANTEAY MEANCHEY CYCLING) ។ថ្លែងដូច្នេះក្នុងឱកាសអបអរសាទរខួប៧ឆ្នាំ របស់ក្រុមកង់ខេត្តបន្ទាយមានជ័យ ១៥ មិថុនា២០១៥ -២០២២ ។
គឺការប្រារព្ធខួបនិងលាងសាយភោជន៍នារាត្រីថ្ងៃទី១៥ខែមិថុនាឆ្នាំ២០២២ នាគេហដ្ឋាន”ភូមិមានលាភ” នាភូមិភ្នំកន្ទួតសង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណ ក៏មានវត្តមានជាកិត្តិយសដ៏ខ្ពង់ខ្ពស់ពីឯកឧត្ដម អ៊ុំរាត្រី អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្ដមឧឧត្តមសេនីយ៍ទោឈុន ម៉ៅ មេបញ្ជាការរងយោធភូមិភាគទី៥-មេបញ្ជាការទិសតំបន់ទី១ បន្ទាយមានជ័យ និងវត្តមានលោកហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ លោកព្រះរាជអាជ្ញារង លោកចៅក្រម លោកមេបញ្ជការរងអហ-ប្រធានក្រុមរថយន្តផ្លូវលំបាកខេត្ត(BMC Car Off Road ) លោកប្រធាន អនុប្រធានមន្ទីរអង្គភាព លោកស្នងការរង ប្រធានសមាគមខ្មែរ ចិនខេត្ត ប្រធានក្រុមជិះកង់ខេត្តប៉ែលិន អាជីវករ សប្បរសជននិងសមាជិកក្រុមអ្នកជិះក្នុងខេត្តបន្ទាយមានជ័យ។
ជំនួសមុខលោកតាប់ ខែម ប្រធានក្រុមជិះកង់ខេត្តបន្ទាយមានជ័យ (BANTEAY MEANCHEY CYCLING) សមាជិកម្នាក់បានថ្លែងថា : ក្រោយបានបង្កើតឡើងនៅថ្ងៃទី១៥ខែមិថុនាឆ្នាំ២០២២ ក្រុមនេះ ធ្វើសកម្មភាព បង្កើតព្រឹត្តិការណ៍និង ចូលរួមជាមួយក្រុមជិះកងខេត្ត រាជធានីនិងជាមួយក្រុមជិះកង់ថៃជាច្រើនលើការជិ:កង់ក្នុងនិងក្រៅប្រទេសដើម្បីសុខភាព សន្តិភាព សាមគ្គីភាព មិត្តភាព ។
និងជាងនេះទៅទៀត បានរៀបចំព្រឹត្តិការណ៍ជិះកង់ដើម្បីសប្បរសធម៌ ជួយការងារសង្គម មានរៃអង្គាសមូលនិធិពីសមាជិកនិងសប្បុរសជន ជួយមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប , ការចែកអំណោយស្បៀងអាហារ,ផ្តល់សម្ភារ:និងមធ្យោបាយសិក្សា ,សង់និងជួសជុលផ្ទះ,គាំពារវិស័យកីឡា វប្បធម៌ទេសចរណ៍ បរិស្ថាន ជាដើម។
លោកបន្តថា :ក្នុងនោះ តាំងពីបង្កើតឡើងមក បានរៃអង្គាសផ្សារភ្ជាប់ព្រឹត្តិការណ៍ចំនួន៤លើកធំៗបានមូលនិធិចំនួន២១.៧៨៩ដុល្លាសរអា និង៣៨.៤៧៦.០០០រៀលព្រមទាំងសម្ភារ:មួយចំនួនទៀត ។
មូលនិធីទាំងនោះត្រូវបានប្រើប្រាសទាំងអស់សម្រាប់ការងារសង្គមនិងសប្បុរសធម៌ ។
ឯការចំណាយរដ្ឋបាលនិងដំណើរការក្រុម ជាបន្ទុកផ្ទាល់របស់សាម៉ីខ្លួនថ្នាក់ដឹកនាំនិងសមាជិកក្រុម ។
ក្រុមជិះកង់ខេត្តបន្ទាយមានជ័យសូមថ្លែងអំណរអរគុណជូនឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា បងប្អូន អ៊ុំ មាមីង អាជីវករ ទាំងឡាយដែលតែងចូលរួមឧបត្ថម្ភគាំទ្រជាទឹកចិត្ត ជាស្មារតី ពិសេសជាសម្ភារ: ថវិកា ជាស្បៀងអាហារផ្សេងៗ ដល់ក្រុមកាងារដើម្បីក្រុមយកទៅចូលរួមវិភាគទានជួយការងារសង្គម មនុស្សធម៌ ។
ឱកាសនោះ ក៏ទទួលបានការឧបត្ថម្ភ គាំទ្រជាថវិកា៤លានរៀន អង្ករ១.០០០គក្រពីលោកអ៊ុំ រាត្រី អភិបាលខេត្ត និងរាប់រយដុល្លាសរអាទៀតពីភ្ញៀវកិត្តិយស ដែលជាមន្ត្រី អាជីវករ សប្បុរសជន ។
ហើយក្រុមនេះក៏អះអាងថា ការដោះស្រាយ ឆ្លើយតបបានទាន់ពេលនិងមានលទ្ធផលល្អ ប្រសិទ្ធភាពនិងប្រកបដោយការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាលនិងអាជ្ញាធរមានសមត្ថកិច្ចនិងក្រោមការរួមចំណែកពីមិត្តបរទេសលើវិបត្តិសាកលការរីករាលដាលនៃជម្ងឺកូវីដ១៩ បានធ្វើអោយស្ថានភាពនៃកូវីដ១៩ បានធូរស្រាល។
ហេតុនេះ ក្រុមនេះនឹងរៀបចំព្រឹត្តិការណ៍ជិះកង់ឡើងវិញ ។ពោលគឺបន្ទាប់ពីផ្អាកអស់ជាង២ឆ្នាំ ។
អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា :ក្នុងនាមរដ្ឋបាលខេត្ត ក្នុងនាមអភិបាលខេត្តនិងក្នុងនាមរូបលលកផ្ទាល់សូមថ្លែងអំណរគុណនិងទទួលស្គាល់នូវសកម្មភាពវិជ្ជមានរបស់ក្រុមជិះកង់ខេត្តបន្ទាយមានជ័យដែលមិនត្រឹមតែរៀបចំនូវនូវការជម្រុញលើកកម្ពស់ព្រឹត្តិការណ៍ជិះកង់ប៉ុណ្ណោះទេ ប៉ុន្តែបានចូករួមជួយការងារសង្គមយ៉ាងច្រើន។
នេះជាការរួមចំណែកដ៏ធំធេងជាមួយរដ្ឋបាលខេត្ត ក៏ដូចសមត្ថកិច្ច។ហេតុនេះ រដ្ឋបាលខេត្តនិងលោកផ្ទាល់សូមបន្តគាំទ្រ លើកទឹកចិត្តដល់ក្រុមជិះកង់ខេត្តបន្ទាយមានជ័យអោយធ្វើសកម្មភាពបន្ថែមទៀត ។
រដ្ឋបាលខេត្តនិងក្រុមអ្នកជិះក្នុងខេត្តបន្ទាយមានជ័យ សូមគោរពថ្លែងអំណរគុណ គោរពជូនពរ អោយមានសុខភាពល្អ ជោគជ័យការងារ មាលាភមានយស រកសុីមានបានគ្រប់ៗគ្នា គ្រប់ក្រុមគ្រួសារ ៕ដោយ៖ឃិន គន្ធា