ឯកឧត្តម សោម ស៊ុន បន្តចុះថ្លែងអំណគុណសមាជិកបក្សនិងប្រជាពលរដ្ឋ ដែលបានបោះឆ្នោត គាំទ្របេក្ខជន ក្រុមប្រឹក្សាឃុំបន្ទាយស្ទោង

0

ខេត្តកកំពង់ធំៈ ឯកឧត្តម សោម ស៊ុន សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត អនុប្រធាន ក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំបន្ទាយស្ទោង រួមទាំងក្រុមការងារ និងបេក្ខជនក្រុមប្រឹក្សាឃុំ ចុះសំណេះសំណាល ថ្លែងអំណរគុណដល់សមាជិកបក្សនិងប្រជាពលរដ្ឋ ដែលបានបោះឆ្នោតគាំទ្រ បេក្ខជនក្រុមប្រឹក្សា ឃុំបន្ទាយស្ទោង អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា នៅភូមិស្រោមដែក ភូមិចន្លុះ និងភូមិពោធិ ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំនៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ ។

ឯកឧត្តម សោម ស៊ុន បានថ្លែងអំណរគុណសមាជិកបក្ស និងប្រជាពលរដ្ឋនៅភូមិស្រោមដែក ភូមិចន្លុះ និងភូមិពោធិ ដែលបានអញ្ជើញទៅបោះឆ្នោត គាំទ្របេក្ខជនក្រុមប្រឹក្សាឃុំ ឲ្យទទួលបានជ័យជំនះយ៉ាងត្រចះត្រចង់ ដើម្បីបន្តដឹកនាំឃុំបន្ទាយស្ទោង ក្នុងអាណត្តិទី៥ រយៈពេល៥ឆ្នាំបន្តទៀត មានតែគណបក្សប្រជាជនតែមួយគត់ ដែលតែងតែរួមសុខរួមទុក្ខ ជាមួយប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈ ប្រជាពលរដ្ឋមានទុក្ខលំបាកគឺមានមុខ គណបក្សប្រជាជន ចុះជួយដោះស្រាយនូវរាល់ការលំបាកទាំងនោះ ទើបធ្វើឲ្យប្រជាពលរដ្ឋមានការទុកចិត្ត ហើយបន្តការបោះឆ្នោត គាំទ្រការដឹកនាំរបស់គណបក្សប្រជាជនក្នុងការថែរក្សា សុខសន្តិភាពនិងការអភិវឌ្ឍន៍ភូមិឃុំ ។

នៅក្នុងពិធី បានរៀបចំអាហារសាមគ្គី ជូនសមាជិកបក្សនិងប្រជាពលរដ្ឋ ឯកឧត្តម សោម ស៊ុន ក៏បានសំណូមពរដល់សមាជិកបក្សនិងប្រជាពលរដ្ឋទាំងអស់ មេត្តាបន្តគាំទ្រការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បោះឆ្នោតជូនគណបក្សប្រជាជន នៅឆ្នាំ២០២៣ ដែលជាការបោះឆ្នោតសកល នាពេលខាងមុខគឺបោះឆ្នោតដើម្បី ខ្លួនឯង បោះឆ្នោតជូនគណបក្សប្រជាជនគឺគាំទ្រការដឹកនាំថែរក្សាសុខសន្តិភាពនិងការអភិវឌ្ឍន៍ប្រទេសជាតិឲ្យ មានការរីកចម្រើន រុងរឿង ថ្កុំថ្កើងបន្ថែមទៀត ។
ដោយ ប៊ុន រដ្ឋា